បន្ទាប់ពីធ្វើការប្រកួតអស់រយៈ
ពេលពីរថ្ងៃយ៉ាងស្វិតស្វាញរួចមក ទីបំផុតក្រុម Rebirth របស់
ប្រទេសថៃ បានគ្រងតំណែងជើងឯក MATIC 2014 ហើយ
ដោយបានយកឈ្នះក្រុមជាច្រើនក្នុងវគ្គជម្រុះ
និងចុងក្រោយបានបំបាក់ជើងខ្លាំងរបស់កម្ពុជាគឺ NeverCare
នៅវគ្គផ្ដាច់ព្រាត់។
ជាលទ្ធផល Rebirth ក្រុមរបស់ប្រទេសថៃ បានបំបាក់ក្រុមខ្លាំងជាបន្តបន្ទាប់នៅវគ្គជម្រុះតាមពូល រួចក៏បានយកឈ្នះក្រុម Medium’88 ដែលជាជើងខ្លាំងរួមជាតិនៅវគ្គ ៨ក្រុមចុងក្រោយ និងបន្តលត់ក្រុម YouWillKnow របស់កម្ពុជានៅវគ្គ ៤ក្រុមចុងក្រោយ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមជើងខ្លាំងរបស់ថៃមួយនេះ បានយកឈ្នះក្រុមខ្លាំងកម្ពុជា NeverCare ក្នុងលទ្ធផល ៥ ទល់នឹង ៤។
ក្នុងការកាន់តំណែងជើងឯកលើកនេះ ក្រុម Rebirth ជើងឯក MATIC បានទទួលប្រាក់រង្វាន់ប្រមាណ ១១ ០០០ពាន់ដុល្លារអាមេរិក ខណៈក្រុមជើងឯករង NeverCare បានទទួល ៦០០០ដុល្លារ។ សម្រាប់ក្រុមលេខបីវិញ បានទៅលើក្រុមរបស់កម្ពុជា គឺ YouWillKnow ដោយបានយកឈ្នះក្រុមរួមជាតិ FiveMilitary នៅវគ្គផ្ដាច់ព្រ័ត្រទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០០០ ដុល្លារ។
ដោយឡែក ក្រុម FiveMilitary ឈរនៅចំណាត់ថ្នាក់លេខបួន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២០០០ដុល្លារអាមេរិក។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះឆ្នាំនេះ ក្រុមរបស់កម្ពុជាទាំងបីក្រុមសុទ្ធតែបានឆ្លងផុតវគ្គ ជម្រុះតាមពូល វគ្គពាក់កណ្ដាល តែចាញ់នៅវគ្គផ្ដាច់ព្រាត់។ ទោះជាយ៉ាងណា ក្នុងចំណោម ៤ក្រុមដែលទទួលពាន មានបីក្រុម គឺជាក្រុមរបស់ប្រទេសកម្ពុជា។
សមាជិកក្រុម NeverCare ជើងឯករង MATIC ឆ្នាំ ២០១៤ បានបញ្ជាក់ទាំងទឹកមុខក្រៀមក្រំថា ក្រុមរបស់គេពិតជាសោកស្ដាយមែនទែន ដែលមិនអាចយកពានមកជូនកម្ពុជាបាន ព្រោះថាក្រុមរបស់គេមិនអាចយកឈ្នះក្រុម Rebirth របស់ថៃទាំងពីរលើក គឺទាំងនៅវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្របាន។
Yaoun ប្រធានក្រុម NeverCare បានទទួលស្គាល់ថា ក្រុម Rebirth ថៃគឺពិតជាក្រុមខ្លាំងមែន ហើយរូបគេក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានមក ផ្ដល់កម្លាំងចិត្តដល់ក្រុមរបស់គេ និងក្រុមកម្ពុជាផ្សេងទៀត។
MAN ប្រធានក្រុម Rebirth បានថ្លែងទាំងអារម្មណ៍រីករាយថា ជោគជ័យថ្ងៃនេះ គឺបានបំពេញក្តីស្រមៃរបស់គេ ដែលធ្លាប់គិតអស់រយៈពេលបីឆ្នាំមកហើយ ពោលគឺចាប់តាំងពីចូលរួមប្រកួត MATIC នៅប្រទេសម៉ាឡេស៊ីមកម្ល៉េះ។ អ្វីដែលបានជំរុញឱ្យក្រុមរបស់គេឈ្នះពានថ្ងៃនេះ គឺការធ្វើការជាក្រុមបានល្អនៅលើសមរភូមិប្រយុទ្ធ។
នៅឆ្នាំ២០១៥ ប្រទេសចិន បានទទួលតំណែងស្នងពីប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតសេវាកម្សាន្ត AK លក្ខណៈអន្តរជាតិ MATIC ដែលជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំមួយប្រចាំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក៕
ក្រុម Rebirth ឈ្នះពាន
ក្នុងព្រឹត្តិការណ៍ប្រកួតសេវាកម្សាន្តលក្ខណៈ អន្តរជាតិជា
ប្រវត្តិសាស្ត្រដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះឆ្នាំនេះ
គឺមានការចូលរួមសុទ្ធតែក្រុមខ្លាំងចំនួន ១៦ មកពី ៧
ប្រទេស និងតំបន់ផ្សេងគ្នា។ ក្រុមនីមួយៗ
បានបញ្ចេញសមត្ថភាពប្រយុទ្ធដ៏អស្ចារ្យរៀងៗខ្លួន
ដើម្បីឆ្ពោះទៅដណ្ដើមយកតំណែងជើងឯក។ ជាលទ្ធផល Rebirth ក្រុមរបស់ប្រទេសថៃ បានបំបាក់ក្រុមខ្លាំងជាបន្តបន្ទាប់នៅវគ្គជម្រុះតាមពូល រួចក៏បានយកឈ្នះក្រុម Medium’88 ដែលជាជើងខ្លាំងរួមជាតិនៅវគ្គ ៨ក្រុមចុងក្រោយ និងបន្តលត់ក្រុម YouWillKnow របស់កម្ពុជានៅវគ្គ ៤ក្រុមចុងក្រោយ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមជើងខ្លាំងរបស់ថៃមួយនេះ បានយកឈ្នះក្រុមខ្លាំងកម្ពុជា NeverCare ក្នុងលទ្ធផល ៥ ទល់នឹង ៤។
ក្នុងការកាន់តំណែងជើងឯកលើកនេះ ក្រុម Rebirth ជើងឯក MATIC បានទទួលប្រាក់រង្វាន់ប្រមាណ ១១ ០០០ពាន់ដុល្លារអាមេរិក ខណៈក្រុមជើងឯករង NeverCare បានទទួល ៦០០០ដុល្លារ។ សម្រាប់ក្រុមលេខបីវិញ បានទៅលើក្រុមរបស់កម្ពុជា គឺ YouWillKnow ដោយបានយកឈ្នះក្រុមរួមជាតិ FiveMilitary នៅវគ្គផ្ដាច់ព្រ័ត្រទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០០០ ដុល្លារ។
ដោយឡែក ក្រុម FiveMilitary ឈរនៅចំណាត់ថ្នាក់លេខបួន ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២០០០ដុល្លារអាមេរិក។
ក្នុងនាមជាប្រទេសម្ចាស់ផ្ទះឆ្នាំនេះ ក្រុមរបស់កម្ពុជាទាំងបីក្រុមសុទ្ធតែបានឆ្លងផុតវគ្គ ជម្រុះតាមពូល វគ្គពាក់កណ្ដាល តែចាញ់នៅវគ្គផ្ដាច់ព្រាត់។ ទោះជាយ៉ាងណា ក្នុងចំណោម ៤ក្រុមដែលទទួលពាន មានបីក្រុម គឺជាក្រុមរបស់ប្រទេសកម្ពុជា។
សមាជិកក្រុម NeverCare ជើងឯករង MATIC ឆ្នាំ ២០១៤ បានបញ្ជាក់ទាំងទឹកមុខក្រៀមក្រំថា ក្រុមរបស់គេពិតជាសោកស្ដាយមែនទែន ដែលមិនអាចយកពានមកជូនកម្ពុជាបាន ព្រោះថាក្រុមរបស់គេមិនអាចយកឈ្នះក្រុម Rebirth របស់ថៃទាំងពីរលើក គឺទាំងនៅវគ្គជម្រុះ និងវគ្គផ្ដាច់ព្រ័ត្របាន។
Yaoun ប្រធានក្រុម NeverCare បានទទួលស្គាល់ថា ក្រុម Rebirth ថៃគឺពិតជាក្រុមខ្លាំងមែន ហើយរូបគេក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានមក ផ្ដល់កម្លាំងចិត្តដល់ក្រុមរបស់គេ និងក្រុមកម្ពុជាផ្សេងទៀត។
MAN ប្រធានក្រុម Rebirth បានថ្លែងទាំងអារម្មណ៍រីករាយថា ជោគជ័យថ្ងៃនេះ គឺបានបំពេញក្តីស្រមៃរបស់គេ ដែលធ្លាប់គិតអស់រយៈពេលបីឆ្នាំមកហើយ ពោលគឺចាប់តាំងពីចូលរួមប្រកួត MATIC នៅប្រទេសម៉ាឡេស៊ីមកម្ល៉េះ។ អ្វីដែលបានជំរុញឱ្យក្រុមរបស់គេឈ្នះពានថ្ងៃនេះ គឺការធ្វើការជាក្រុមបានល្អនៅលើសមរភូមិប្រយុទ្ធ។
អ្នកគាំទ្រក្រុម Rebirth ថៃ
គេមិនភ្លេចទេថា ជំនាញបាញ់ Snap របស់ក្រុម Rebirth
បានធ្វើឱ្យក្រុមខ្លាំងកម្ពុជា
ក៏ដូចជាក្រុមខ្លាំងផ្សេងៗទៀតខ្លាចរអា
ជាពិសេសគឺជាជំនាញដែលក្រុមនេះបានយកមកបំបាក់ក្រុមទាំងឡាយនៅ
លើសមរភូមិប្រយុទ្ធ MATIC កាលពីថ្ងៃម្សិលមិញនិងថ្ងៃនេះ។
MAN បញ្ជាក់ ៖ “ជំនាញបាញ់កាំភ្លើង Snap របស់ខ្ញុំហាត់បានតែពីរបីថ្ងៃប៉ុណ្ណោះ ហើយក្រុមរបស់ខ្ញុំក៏មិននឹកស្មានដែរថា ក្រុមគេផ្សេងៗមិនបានសមនឹងជំនាញនេះ។ វាជាជំនួយយ៉ាងសំខាន់សម្រាប់ខ្ញុំក្នុងការប្រកួតលើកនេះ”។
ក្រុម NeverCare
របស់កម្ពុជាដណ្ដើមបានតំណែងជើងឯករង MATIC
ពីរឆ្នាំជាប់ៗគ្នា ពោលគឺកាលពីឆ្នាំ២០១៣
ប្រទេសថៃធ្វើជាម្ចាស់ផ្ទះ និងនៅឆ្នាំ២០១៤
កម្ពុជាធ្វើម្ចាស់ផ្ទះ។ កាលពីឆ្នាំ២០១៣ ក្រុម NeverCare
របស់កម្ពុជាបានបំបាក់ក្រុម Rebirth ក្នុងលទ្ធផល ៣-១
នៅវគ្គជម្រុះតាមពូល ខណៈដែលឆ្នាំនេះ ក្រុម Rebirth
បានលត់ក្រុមកម្ពុជាវិញរហូតដល់ទៅពីរលើក
គឺនៅវគ្គជម្រុះតាមពូល និងនៅវគ្គផ្ដាច់ព្រ័ត្រ។MAN បញ្ជាក់ ៖ “ជំនាញបាញ់កាំភ្លើង Snap របស់ខ្ញុំហាត់បានតែពីរបីថ្ងៃប៉ុណ្ណោះ ហើយក្រុមរបស់ខ្ញុំក៏មិននឹកស្មានដែរថា ក្រុមគេផ្សេងៗមិនបានសមនឹងជំនាញនេះ។ វាជាជំនួយយ៉ាងសំខាន់សម្រាប់ខ្ញុំក្នុងការប្រកួតលើកនេះ”។
នៅឆ្នាំ២០១៥ ប្រទេសចិន បានទទួលតំណែងស្នងពីប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតសេវាកម្សាន្ត AK លក្ខណៈអន្តរជាតិ MATIC ដែលជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំមួយប្រចាំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក៕
(ប្រភពព័ត៌មានពី Sabay News)
0 comments:
Post a Comment