កីឡាករវ័យ៤៤ឆ្នាំ Aleksander Duric
ដែលបានក្លាយជាវីរបុរសបាល់ទាត់សិង្ហបុរីបានរិះគន់អំពីពហុ
កីឡដ្ឋានជាតិអូឡាំពិកថាជាឧបសគ្គសម្រាប់ក្រុម Tampines Rovers
របស់លោក ទោះជាឈ្នះក្រុមស្វាយរៀងកាលពីថ្ងៃសុក្រ១-០។
បន្ទាប់ពីការប្រកួតចប់ Duric បានឆ្លើយតបនឹងSabay
អំពីការប្រកួតកាលពីថ្ងៃសុក្រថា
ទីលានបាល់ទាត់ជាឧបសគ្គដ៏ធំសម្រាប់ក្រុមរបស់លោក
ប៉ុន្តែលោកក៏បានកោតសរសើរចំពោះក្រុមម្ចាស់ផ្ទះ
ស្វាយរៀងដែលលេងបានយ៉ាងល្អ។
អត្ថបទពាក់ព័ន្ធ៖
លោកបាននិយាយថា ៖«ពួកយើងមានបញ្ហាធំជាមួយទីលាន
គឺទីលានអន់មែនទែនដែលធ្វើឱ្យយើងមានការពិបាកយ៉ាងខ្លាំងក្នុង
ការលេងបាល់។ យ៉ាងណាក្ដី
ពួកយើងភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់ក្រុមស្វាយរៀង
ពួកគេជាក្រុមដ៏ល្អ
រៀបចំក្រុមបានល្អនិងមានកីឡាករល្អៗច្រើន»។ការលើកឡើងរបស់លោក Duric អាចមានន័យថា ប្រសិនបើទីលានបាល់ទាត់ល្អជាងនេះ ក្រុមរបស់លោកអាចរកគ្រាប់បាល់បានច្រើនជាងនេះ។ នៅថ្ងៃអាទិត្យនេះ ក្រុម Tampines Rover ត្រូវប្រកួតនឹងក្រុមណាហ្គាខបវេលាម៉ោង៤កន្លះដែលមានការផ្សាយ ផ្ទាល់ដោយទូរទស្សន៍អប្សរា។
Aleksander Duric កើតនៅឆ្នាំ១៩៧០ដែលបានជួយក្រុមជម្រើសជាតិសិង្ហបុរីឈ្នះពាន រង្វាន់ AFF Suzuki Cup ឆ្នាំ២០១២។ អាជីពបាល់ទាត់របស់លោកធ្លាប់នៅក្លិប Home United, ក្លិប Geylang United, ក្លិប Singapore Armed Forces និងចាប់ពីឆ្នាំ២០១១ដល់សព្វថ្ងៃនេះនៅក្លិប Tampines Rovers៕
កីឡាករ Duric កាលចែករំលែកបទពិសោធន៍ដល់ U19 កម្ពុជា
(ប្រភពព័ត៌មានពី Sabay News)
0 comments:
Post a Comment