ប្រសិនបើប្រិយមិត្តមើលរូបភាពនេះ
ពីចម្ងាយ មិត្តអ្នកអានគិតថា សត្វ Penguin រាប់ពាន់ក្បាលទាំងនេះ
កំពុងហែលឡើងគោកដើម្បីរកកន្លែងសម្រាកក្បែរផ្ទាំងថ្មជាច្រើន
ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ។ ក៏ប៉ុន្តែ
នៅពេលប្រិយមិត្តពិនិត្យកាន់តែច្បាស់
រូបភាពដែលមិត្តអ្នកអានគិតថាជាដុំថ្មនោះ
វាមិនមែនជាដុំថ្មនោះឡើយ។ ផ្ទុយទៅវិញ
វាគឺជាសត្វហ្វូកសមុទ្ររាប់ពាន់ក្បាលកំពុងដេកសំដិលថ្ងៃទៅវិញ។
អ្នកថតរូប បានផ្ដិតយករូបភាពដ៏កម្រទាំងនេះ ពីជីវិតសត្វសមុទ្រខាងលើ ដែលកំពុងរស់នៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់ស្ថិតនៅឆ្នេរ St Andrews ភាគខាងត្បូងកោះ Georgia។ គេបានវាយតម្លៃថា យ៉ាងហោចណាស់មានសត្វ Penguin ៣ សែនក្បាល និងសត្វហ្វូកចំនួន៤ពាន់ក្បាលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ នេះ។
0 comments:
Post a Comment