អ៊ីនធឺណិតកាហ្វេ (Internet cafe) ឬ cybercafe គឺជាទីកន្លែងដែលផ្ដល់ការភ្ជាប់ប្រើសេវាអ៊ីនធឺណិតជាសាធារណៈឥត គិតថ្លៃ។ អាចនិយាយបានថា ជាអាជីវកម្មផ្ដល់អាហារសម្រន់ និងភេសជ្ជៈ និងផ្តល់សេវាអ៊ីនធឺណិត នៅតាមហាងកាហ្វេ។
+ ប្រវត្តិរបស់អ៊ីនធឺណិតកាហ្វេ (Internet cafe)៖
- ឆ្នាំ ១៩៨៨៖ ដើមកំណើតមានកាហ្វេអ៊ីនធឺណិតដំបូង គឺមានប្រភពចេញមកពីប្រទេសកូរ៉េខាងត្បូងដែលហាងដំបូងគេនោះមានឈ្មោះថា Electronic Cafe បានបើកបម្រើភ្ញៀវនៅមុខសាកលវិទ្យាល័យ Hongik University គ្រប់គ្រងដោយជនជាតិកូរ៉េខាងត្បូងពីរនាក់គឺ Ahn Sang-Su និង Keum Nuri នៅទីក្រុងសេអ៊ូល។ ដំបូងនោះ ហាងបានបំពាក់ Computer 16bit ភ្ជាប់អ៊ីនធឺណិតសម្រាប់បម្រើដល់ភ្ញៀវ។ បើកបានប្រហែល ២-៣ឆ្នាំក្រោយមក ទើបប្រទេសកំពុងអភិវឌ្ឍនានាចាប់ផ្ដើមបើកជាបន្តបន្ទាប់។
- ឆ្នាំ ១៩៩១៖ ហាងកាហ្វេអនឡាញអាមេរិកចាប់បើក ដំណើរការដោយ Wayne Gregori នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលមានឈ្មោះ Sfnet Coffeehouse Network ហើយនៅ ឆ្នាំ ១៩៩៤ អាជីវកម្មកាហ្វេអ៊ីនធឺណិតនៅអាមេរិករីកដុះដាលយ៉ាងខ្លាំងឡើងៗ។
- ឆ្នាំ ១៩៩៦៖ ហាងកាហ្វេអ៊ីនធឺណិតចំនួន ៣ ទៀតបានបើកដំណើរការក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិកដែលមានឈ្មោះ Internet Cafetm គ្រប់គ្រងដោយ Arthur Perey ហាង @ Cafe និង Heroic Sandwich។ ទន្ទឹមនោះ ហាងកាហ្វេនៅកូរ៉េខាងត្បូងក៏កាន់តែរីកសាយច្រើនកន្លែងដែរ។
ហាងកាហ្វេតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន គឺមានការដាក់ឧបករណ៍ឱ្យប្រើនៅទីនោះស្រាប់ ងាយស្រួលប្រើដោយពុំចាំបាច់មានឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនក៏ បាន។ ហាងមួយចំនួននៅតាមបណ្ដាប្រទេសដូចជា៖ ឥណ្ឌា ចិន តៃវ៉ាន់ ហុងកុងកូរ៉េខាងត្បូង និងហ្វីលីពីនគឺមានការរីកដុះដាលខាងផ្ដល់សេវាកម្មហ្គេមដោយការ បំពាក់ប្រព័ន្ធកុំព្យូទ័រ (LAN gaming)។
មិនត្រឹមជាអាជីវកម្មរកចំណូលមួយមុខទេ តែក៏មានការដាក់ឱ្យប្រើនៅតាមទីសាធារណៈ បណ្ណាល័យ សាលប្រលានយន្តហោះ និងកិន្លែងជាច្រើនទៀតនៅតាមបណ្ដាប្រទេសមួយចំនួន។ ក៏ឃើញមាន សណ្ឋាគារ រមណីយដ្ឋាន នាវាកម្សាន្តជាច្រើន ផ្ដល់សេវាអ៊ីនធឺណិតប្រើ ហើយមានទម្រង់ខុសៗគ្នា ដូចជាប្រើនៅក្នុងបន្ទប់ដែលមាន Wi-Fi, ឬ browser ដែលមាននៅតាមទូរសព្ទក្នុងបន្ទប់ជាដើម៕
(ប្រភពព័ត៌មានពី Sabay News)
0 comments:
Post a Comment