ខេមរៈ សិរីមន្ត មកចូលរួមបុណ្យ៧ថ្ងៃកូនលោក កុយ Trackback
យ៉ាងណាក៏ដោយ ការដែលអត់ហ៊ាននៅយូរ មិនមែនលោក ខ្លាចគេឃើញទេ ប៉ុន្តែមកពីលោកមានការប្រញាប់។ លោក សិរីមន្ត បានឆ្លើយតបនឹងភ្នាក់ងារយើងថា លោកប្រញាប់ទៅចូលរួមបុណ្យ៧ថ្ងៃ សមាជិកក្រុមរាំរបស់លោកម្នាក់ទៀត គឺខួបឈ្មោះ សោម សុវណ្ណារិទ្ធ ហៅ ហឿន។ ថ្ងៃស្អែកទី ១៣ មីនា លោក នឹងចូលរួមបុណ្យខួប ៧ ថ្ងៃលោក អ៊ាច វណ្ណៈ កូនប្រុស យាយ ណាង ទៀត។
លោក ខេមរៈ សិរីមន្ត ប្រាប់តែប៉ុណ្ណឹងក៏ចេញទៅ ដោយមិននិយាយអ្វីទៀតទេ។ លោក ប្រាប់ថា ព័ត៌មានផ្សេងៗលោក នឹងបកស្រាយក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ១៤ មីនា ខានស្អែកនេះ នៅផលិតកម្មសាន់ដេ។
ថ្ងៃខានស្អែក ទី ១៤ មីនានេះ ផលិតកម្ម សាន់ដេ ដែលជាទ្រនំរឹងមាំរបស់លោក នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យលោក សិរីមន្ត បកស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ ដែលបានកើតលើរូបលោក និងក្រុមការងារកាលពីយប់ថ្ងៃទី ០៧ មីនា កន្លងទៅ។
ដូច្នេះសូមរង់ចាំតាមដាន ព័ត៌មានពីសន្និសីទសារព័ត៌មាននេះ របស់លោក ខេមរៈ សិរីមន្ត ជាមួយ Sabay៕
0 comments:
Post a Comment