គ្រាន់តែស្រូបផ្សែងបារីពីគេ ក៏ស្លាប់ ៦សែននាក់ដែរ! Trackback
មនុស្សប្រហែល ៦សែននាក់មិនជក់បារីទេ ប៉ុន្តែពួកគេបានស្លាប់ដោយសារ ស្រូបផ្សែងបារីពីគេ នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្កការអាដ្រា។
យោងទៅតាម ទិន្នន័យក្រសួងផែនការ ដែលវិភាគដោយអង្គការដេលីខ្មែរ បានឲ្យដឹងថា ៨០ភាគរយនៃកុមារ និងស្ត្រី៧៥% កំពុងទទួលរងការស្រូបផ្សែងបារីពីគេនៅកម្ពុជា ។
ទី កន្លែងដែលប្រជាជនស្រូបផ្សែងបារីច្រើនជាងគេ គឺនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ មធ្យោបាយធ្វើដំណើរសាធារណៈ និងកន្លែងធ្វើការមួយចំនួនទៀត។
លោកប្រធានអង្គការ ADRA ដែលធ្វើការ ផ្សព្វផ្សាយផលប៉ះពាល់នៃផ្សែងបារី បាន ថ្លែងឲ្យដឹងថា កុមារជាជន រងគ្រោះ ពីផ្សែងបារីខ្លាំងជាងគេបំផុត ព្រោះកុមារ ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សចាស់ ដូច្នេះ គេត្រូវស្រូបដោយ គ្មានលទ្ធភាពតវ៉ាអ្វីបន្តិចសោះឡើយ ។
អង្គការអាដ្រា និងស្ថាប័នពាក់ព័ន្ធជាច្រើន ពិសេសរដ្ឋាភិបាល បានកំពុងធ្វើសេចក្ដីព្រាងច្បាប់សុខភាពសាធារណៈ សំដៅកាត់បន្ថយការបង្ហុយផ្សែងបារី នៅតាមទីសាធារណៈ។
ប្រជាជនកម្ពុជាជិត១ម៉ឺននាក់ ក្នុងចំណោមប្រជាជន ៦លាននាក់ ស្លាប់នៅទូទាំងពិភពលោក បានស្លាប់ដោយសារការជក់បារី៕

0 comments:
Post a Comment