CEO IBM មួយឆ្នាំរកបានជាង ១៦លានដុល្លារ! Trackback
ប៉ុន្មាន ម៉ោងមុននេះសារព័ត៌មានBloomberg បានចេញផ្សាយថា កាលពីឆ្នាំ ២០១២កន្លងទៅក្រោយពីទូទាត់លាត់សើយហើយ ចំណូលនាយកប្រតិបត្តិIBM សរុបនៅបាន ១៦,២លានដុល្លារអាមេរិក។ចំណូលដ៏ច្រើនសន្ធឹកនេះ គឺគិតរយៈពេលមួយឆ្នាំពេញ ដោយក្រៅពីប្រាក់បៀវត្សរ៍ ១,៥លានដុល្លារ នាយកប្រតិបត្តិIBM អ្នកស្រីGinni Rometty ជាថ្នាក់ដឹកនាំដ៏មានសក្ដានុពល ទើបក្រុមហ៊ុនសម្រេចផ្ដល់រង្វាន់លើកទឹកចិត្តជាប័ណ្ណភាគហ៊ុនក្នុង ក្រុមហ៊ុន មានតម្លៃរហូតដល់ទៅ ៩,២៦លានដុល្លារ (១៦,៧០ដុល្លារក្នុងមួយហ៊ុនគិតត្រឹមដើមឆ្នាំ ២០១៣នេះ )។
ក្រៅពីបៀវត្សរ៍ប្រចាំឆ្នាំ ប្រភពចំណូលរបស់អ្នកស្រីនៅមានប្រាក់លើកទឹកចិត្ត ៣,៩២ លានដុល្លារ បូករួមទាំងតម្លៃប្រែប្រួលប័ណ្ណភាគហ៊ុន និងចំណូលផ្សេងៗទៀត។
រំលឹកដល់អតីតកាលចូលបម្រើការងារនៅIBM (International Business Machine Corp) អ្នកស្រី Ginni Rometty មិនមែនកាន់តំណែងជាCEO ទេ គឺមានឋានៈត្រឹមជាអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកលក់ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា អ្នកស្រីGinni ជាCEO ទី៩ របស់IBM ប៉ុន្តែជាស្ត្រីដំបូងដែលកាន់កាប់តំណែងដ៏ធំនេះ ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា IBM ឲ្យមានការរីកចម្រើនឥតឈប់ឈរ។
ចុះមិត្តយុវវ័យវិញ មួយឆ្នាំអាចរកបានប៉ុន្មានលានដុល្លារដែរ?
0 comments:
Post a Comment