កុមារក្រីក្របានញ៉ាំនំប៉័ង Tous les Jours Trackback
នំប៉័ងដុតថ្មីៗរាប់រយដើម ត្រូវបានហាងនំប៉័ង Tous les Jours នាំយកទៅចែកជូនដល់ កុមារក្រីក្រនៅតាមបណ្ដាអង្គការមួយចំនួនដូចជា អង្គការដើម្បីភាពញញឹមនៃកុមារ អង្គការ Association Française de Solidarité អង្គការគ្រួសារថ្មី អង្គការមូលនិធិកុមារកម្ពុជា អង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា នាសប្ដាហ៍កន្លងទៅថ្មីៗនេះ។
Tous
les Jours សង្ឃឹមថាការ បរិច្ចាគនំប៉័ងមួយចំនួន
នេះបានបន្ថែមភាពរីករាយដល់ពួកគេ ខណៈដែលកុមារទាំងនេះជាវ័យដែល
កំពុងត្រូវនៅអាហារូបត្ថម្ភបន្ថែម។ លើសពីនេះទៅទៀត Tous les Jours សន្យាថានឹងខិតខំប្រឹងប្រែងរួមចំណែកបរិច្ចាគនំទៅដល់កុមារក្រីក្រឲ្យបាន កាន់តែញឹកញាប់ទៅថ្ងៃខាងមុខ។
Tous
les Jours ហាងនំប៉័ងរសជាតិដើមបែប អឺរ៉ុប ដែលមានដើមកំណើត
ពីប្រទេសកូរ៉េ ហើយមានសាខាជិត 2000 ហាងនៅជុំវិញពិភពលោករួមមាន
កូរ៉េ ចិន សហរដ្ឋអាមេរិក ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម
និងកម្ពុជា។
ចាប់តាំងពីដំណើរការច្រើនខែកន្លងមកនេះ ដោយសារការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អតិថិជន ហាង Tous les Jours បានពង្រីកសាខាទី ២
នៅ មហាវិថីព្រះសីហនុ ហើយបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី 4 មីនា
កន្លង ទៅ។ ក្រុមហ៊ុនក៏មានគម្រោង ពង្រីកសាខា
ជាច្រើនកន្លែងទៀតក្នុងពេលអនាគតឆាប់ៗនេះ។
សាខាទី១
ស្ថិតនៅផ្ទះលេខ 298 មហាវិថីមុនីវង្ស (អតីតរោងកុនវិមានទិព្វ)
និងសាខាសីហនុ នៅ ផ្ទះលេខ 116 មហាវិថីព្រះសីហនុ។ ទូរស័ព្ទទំនាក់ទំនង 093
37 2222/ 093 30 67 77 ឬស្វែងរកព័ត៌មានលម្អិតតាមបណ្ដាញសង្គម
Facebook: TouslesJours-Cambodia៕
0 comments:
Post a Comment