អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, March 13, 2013

អាថ៌កំបាំង​របស់​​បុរស​រស់​បាន ២៥៦ ឆ្នាំ Trackback

ពិភពលោក ​សម័យ​បច្ចុប្បន្ន វា​ពិបាក​នឹង​ជឿ​ណាស់​ថា មនុស្ស​អាច​ដល់​អាយុ ១៥០ ឆ្នាំ។ ចុះ​ទម្រាំ​ដល់​ទៅ ២៥៦ ឆ្នាំ គឺ​រឹត​តែ​មិន​អាច​ទៅ​ទៀត!
យោង​តាម​ទស្សនាវដ្ដី Time និង​កាសែត​លំដាប់​ពិភពលោក​របស់​អាមេរិក The New York Time ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ១៩៣៣ បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជន​ជាតិ​ចិន​ម្នាក់​ដែល​ស្លាប់​ក្នុង​វ័យ ២៥៦ ឆ្នាំ។
លោកគ្រូ Li Ching-Yun
ក្នុង ​រយៈ​ពេល ២៥៦ ឆ្នាំ លោក Li Ching-Yun ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស៊ីឈួន ប្រទេស​ចិន មាន​ប្រពន្ធ ២៣ នាក់ និង​កូនចៅ​ជាង ២០០ នាក់។ លោក​បាន​បញ្ជាក់​ពី​អាថ៌កំបាំង​នៃ​អាយុ​វែង​របស់​លោក​ថា អង្គុយ​ដូច​អណ្ដើក គេង​ដូច​សុនខ ដើរ​ថ្នម​ស្រាលៗ​ដូច​ព្រាប​ និង​រក្សា​ចិត្ត​ឲ្យ​ស្ងប់​មិន​ខ្វល់​ច្រើន។ នេះ​ជា​ការ​រៀបរាប់​របស់​លោក Li ប្រាប់​ទៅ​កាន់​ស្ដេច​ក្រាញ់​ដែល​ចង់​ដឹង​ពី​អាថ៌កំបាំង​នេះ ដោយ​បញ្ជាក់​ថា ភាព​ស្ងប់​ក្នុង​អារម្មណ៍ គឺ​កត្តា​សំខាន់​បំផុត​សម្រាប់​អាយុ​វែង។
កាល ​ពី​អាយុ ១០ ឆ្នាំ លោក Li បាន​ចាប់​ផ្ដើម​ដើរ​បេះ​ប្រមូល​ថ្នាំ​រុក្ខជាតិ​តាម​តំបន់​ភ្នំ​ផ្សេងៗ និង​ចាប់​ផ្ដើម​រៀន​រូបមន្ត​រក្សា​អាយុ​វែង ដោយ​ពឹង​ផ្អែក​លើ​របប​អាហារ​ថ្នាំ​រុក្ខជាតិ និង​ស្រា​​​បិត។ លោក​បន្ត​រស់​នៅ​បែប​នេះ​រហូត​ដល់​អាយុ ៧១ ឆ្នាំ ហើយ​ក៏​ផ្លាស់​ទៅ​ធ្វើ​ជា​គ្រូ​ក្បាច់​គុន​​ឲ្យ​​កងទ័ព​ចិន និង​ជា​ទីប្រឹក្សា​យុទ្ធសាស្ត្រ។ នេះ​បើ​យោង​តាម Wikipedia។ ក្រៅ​នេះ លោក​នៅ​តែ​បន្ត​លក់​ថ្នាំ​បុរាណ​រហូត​ដល់​អាយុ ១០០ ឆ្នាំ​ផង​ដែរ។
យោង ​តាម​លោក Da Liu ដែល​ជា​សិស្ស​ម្នាក់​របស់​លោក Li បាន​ប្រាប់​ថា កាល​ពី​លោក​គ្រូ Li នៅ​អាយុ ១៣០ ឆ្នាំ បាន​ជួប​នឹង​ព្រឹទ្ធាចារ្យ​ម្នាក់​លើ​ភ្នំ និង​បង្ហាត់​លោក​គ្រូ Li ពី​ក្បាច់ Baguazhang និង Qigong ដោយ​មាន​ចលនា​ដក​ដង្ហើម ចលនា​ពាក់​ព័ន្ធ​នឹង​សំឡេង​ជាក់លាក់​មួយ​ចំនួន និង​របប​អាហារ។
អត្ថបទ ​របស់ The New York Times ឆ្នាំ​១៩៣០ រៀបរាប់​ថា លោក​សាស្ត្រាចារ្យ Wu Chung-chieh នៅ​សាកលវិទ្យាល័យ Chengdu បាន​រក​ឃើញ​រាជសារ​អធិរាជ​ចិន​ឆ្នាំ ១៨២៧ អបអរ​សាទរ​លោក​គ្រូ Li គម្រប់​អាយុ ១៥០ ឆ្នាំ។ ក្រោយ​មក​ទៀត គឺ​រាជសារ​ជូន​ពរ​ដដែល​គម្រប់​ខួប ២០០ ឆ្នាំ នៅ​ឆ្នាំ ១៨៧៧។ លោក​គ្រូ Li កើត​នៅ​ឆ្នាំ ១៦៧៧​ ហើយ​ស្លាប់​នៅ​ខែ​ឧសភា ឆ្នាំ ១៩៣៣ ក្នុង​វ័យ ២៥៦ ឆ្នាំ។
លោក ​គ្រូ Li បាន​បំបែក​កំណត់​ត្រា​អាយុ​វែង​របស់ Jeanne Calment ស្ត្រី​ជនជាតិ​បារាំង​ដែល​មាន​អាយុ ១២២ ឆ្នាំ ១៦៤ ថ្ងៃ (២១-កុម្ភៈ-១៨៧៥ – ៤-សីហា-១៩៩៧)៕

0 comments: