អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, March 13, 2013

ដួង សុខគា ត្រៀម​ទៅ​ឆ្លង​ឆ្នាំ​នៅ​ហុឡង់ដ៍ Trackback

ដួង សុខគា និង​ដៃ​គូ​នាង អ៊ួច សាវី ត្រៀម​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ហុឡង់ដ៍ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​នៅ​ទី​នោះ។
នេះ ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នក​ទាំង​ពីរ​ទៅ​សម្ដែង​នៅ​ទី​នោះ ខណៈ​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នឹង​មក​ដល់​ប្រហែល​មួយ​ខែ ​ទៀត​នេះ។ តែ​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា អាច​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ ព្រោះ​នៅ​ពេល​យូរ​គ្រាន់​បើ​ដែរ​សម្រាប់​ការ​ចូលរួម​នៅ​រាត្រី​រាំ​កម្សាន្ត ​នៅ​ប្រទេស​បៃតង​ត្រជាក់​នេះ។ ម្យ៉ាង​ទៀត នេះ​គ្រាន់​តែ​ជា​ដំណឹង​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។
យ៉ាង​ណា​ក៏​ដោយ ឆ្លើយ​ឆ្លង​ជាមួយ Sabay តាម​ទូរស័ព្ទ តារា​កំប្លែង​ស្ងួត​រូប​នេះ បាន​ទទួល​ស្គាល់​ថា ជា​ការ​ពិត ហើយ​នៅ​ពេល​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ លោក និង​ដៃគូ ត្រូវ​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​ប្រទេស​មួយ​នេះ​ហើយ។
​ ពិធី​ករ និង​ជា​អ្នក​ចម្រៀង​អាយ៉ៃ រូប​នេះ បញ្ជាក់​ថា៖ “ឯកសារ​ទាំង​អស់​បាន​រៀប​ចំ​រួចរាល់​ហើយ រង់​ចាំ​តែ​ថ្ងៃ​ឡើង​យន្ត​ហោះ​ប៉ុណ្ណោះ”។ ដួង សុខគា បាន​បង្ហើប​ថា​លោក និង​នាង អួច សាវី ត្រូវ​ចេញ​ដំណើរ​នៅ​ទី៣​ខែ​មេសា​ខាង​មុខ​នេះ ហើយ​ការ​សម្ដែង​នៅ​ប្រទេស​ហុឡង់ដ៍​នេះ គឺ​មាន​រយៈ​ពេល​ត្រឹម​តែ​១​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​អាច​ឆ្លង​ទៅ​សម្ដែង​ប្រទេស​ក្បែរ​នោះ​ទៀត ដូច​ជា​ប្រទេស​បារាំង​ជា​ដើម។
ដំណើរ ​លើក​នេះ​មិនមែន​តប​តាម​ការ​អញ្ជើញ​របស់​សមាគម​ដូច​អ្នក​សិល្បៈ​នានា​នោះ​ទេ តែ​ជា​ការ​​ធានា​របស់​អ្នក​ស្គាល់​គ្នា​នៅ​ទី​នោះ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ នេះ​ដំណើរ​កម្សាន្ត​ផង ព្រម​ទាំង​ជា​ឱកាស​នៃ​ការ​ផ្សព្វផ្សាយ​វប្បធម៌​របស់​ខ្មែរ​យើង​ឲ្យ​សាសន៍​គេ ​បាន​ស្គាល់​ផង។ លោក សុខគា លើក​ឡើង​ថា៖ “ប្រហែល​ជា​មាន​ចាប៉ី អាយ៉ៃ និង​ទម្រង់​នៃ​យីកេ​អី​ហ្នឹង ដែល​ត្រូវ​បង្ហាញ​នៅ​ទី​នោះ”។

រូប​ភាព​ផ្សព្វផ្សាយ​ពី​ លោក សុខគា ទៅ​ច្រៀង​នៅ​ហុឡង់ដ៍(រូបភាព៖ facebook សុខគា)
ទោះ ​យ៉ាង​ណា ពិធី​ករ​សំបូរ​វោហារ​រូប​នេះ មិន​បាន​បញ្ជាក់​ថា លោក​ត្រូវ​សម្ដែង​នៅ​ទីក្រុង​ណា​ខ្លះ​នោះ​ទេ ព្រោះ​ជា​ការ​រៀប​ចំ​ឡើង​ដើម្បី​អបអរ​សាទរ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ​ផង។
ទោះ​ បី​ជា​ពិធី​ករ ដួង សុខ​គា មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខាង​វោហារ​កំប្លុកកំប្លែង​យ៉ាង​ណា ក៏​ដោយ ប៉ុន្តែ​ទើប​តែ​ជា​លើក​ទី​ពីរ​ប៉ុណ្ណោះ​សម្រាប់​ការ​សម្ដែង​ក្រៅ​ប្រទេស​ របស់​លោក។ លោក​ធ្លាប់​បាន​ទៅ​សម្ដែង​​ចម្រៀង​ចាប៉ី​ ចម្រៀង​សម័យ និង​លេង​កំប្លែង កំប្លែង​លើ​ទឹក​ដី​អូស្ត្រាលី​ម្ដង​នៅ​អំឡុង​ឆ្នាំ​២០១១ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​សមាគម​ពុទ្ធិក​នៃ​ទី​ក្រុង​ស៊ីដនី ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា​ជួយ​វត្ត​ខ្មែរ​នៅ​ទី​នោះ។ ដូច្នេះ​ដោយ​សារ​អ្នក​ទាំង​ពីរ​ជា​ដៃ​គូ​សក្ដិសម គេ​ជឿ​ថា​ដំណើរ​រួម​គ្នា​លើក​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ៕

0 comments: