រៀនរៀបចំជីវិតក្នុងសម័យទំនើប! Trackback
“ការរៀបចំជីវិត ក្នុងសម័យទំនើប” គឺជាប្រធានបទ នៃសិក្ខាសាលាមួយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ខាងមុខនេះ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ប្រជាពលរដ្ឋសិស្ស និស្សិតជាពិសេសអ្នកដែលកំពុងស្វែងរកការងារធ្វើ អាចចូលរួមវគ្គបណ្ដុះបណ្ដាលនេះដោយឥតគិតថ្លៃ ដើម្បីទទួលបាននូវចំណេះដឹង ការកសាងសក្តានុពលរបស់ខ្លួន ជាពិសេសទាក់ទងនឹងការស្វែងរកកការងារធ្វើ។វគ្គបណ្ដុះបណ្ដាលរៀបចំឡើងដោយក្រុមហ៊ុន Human to Human Cambodia ដែលក្រុមហ៊ុននេះ ធ្វើការពាក់ ព័ន្ធនឹងការជ្រើសរើសបុគ្គលិក ការប្រឹក្សាយោបល់ទាក់ទងនឹងការសិក្សាជាដើម។
កញ្ញាចាប ចំរើន គុណកើត នាយកគ្រប់គ្រងក្រុមហ៊ុន Human to Human Cambodia បាននិយាយថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយល់ដឹងពីសក្កានុពលរបស់ខ្លួន ចេះប្រើប្រាស់ចំណេះរបស់ខ្លួន យល់ដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ដើម្បីយកទៅអភិវឌ្ឍជីវិត។
សិក្ខាសាលា នេះ នឹងអញ្ជើញអ្នកមានបទពិសោធន៍ក្នុងការងារចែករំលែក ចំណេះដឹងទៅដល់សិក្ខាកាម។ នេះជាការលើកឡើងរបស់កញ្ញាចាប ចំរើនគុណកើត។
សិក្ខាសាលានេះ ប្រជាពលរដ្ឋ សិស្សនិស្សិត អាចចូលរួមដោយឥតគិតថ្លៃ ដោយទាក់ទងទៅកាន់លេខ0៧៧ ៦៨ ៩៩ ៩០ ឬ០១៦ ៦៨ ៩៩ ៩០។ ម្យ៉ាងវិញទៀត ប្រសិនបើនិស្សិតដែលចង់ស្វែងរកការងារធ្វើ ឬប្រឹក្សាយោបល់ទាក់ទងនឹងការសិក្សា អាចខលទៅកាន់លេខ ០២៣ ៩៩ ០០ ៩៨ ឬ០២៣ ៦៣៣ ៦៦ ២៧ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣៧C សង្កាត់ ការកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេវាកម្មទាំងនេះ ក្រុមហ៊ុន នឹងផ្ដល់ការប្រឹក្សាដោយឥតគិតថ្លៃ៕
តើមិត្តយុវវ័យចង់ចូលរៀនដែរទេ?
0 comments:
Post a Comment