Microsoft អះអាង Windows 9 កំពុងស្ថិតក្នុងសង្វាក់ផលិតកម្ម Trackback
Windows 9 បន្ទាប់ពីមានព័ត៌មានមិនច្បាស់ការណ៍មកថា នឹងចេញឱ្យប្រើបានក្នុង
ខែវិច្ឆិកា ឆ្នាំ ២០១៤ខាងមុខ ឥឡូវនេះហាក់មានពន្លឺច្បាស់បន្តិចហើយ ព្រោះ
Microsoft បានបង្ហើបឱ្យដឹងថា ខ្លួនចាប់ដំណើរការអភិវឌ្ឍលើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី Windows 9 នេះហើយ។
មិន
តែប៉ុណ្ណោះថ្មីៗនេះ សារព័ត៌មានអនឡាញ MSFTKitchen
ក៏បានអះអាងផងដែរថា Microsoft
កំពុងជ្រើសរើសក្រុមវិស្វករជំនាញផ្នែកមុខងារស្វែងរក (Bing Software
Engineer) ដើម្បីបង្កើតឱ្យប្រើបាននៅលើ OS ជំនាន់ថ្មី
Windows 9។
ក្រុម
វិស្វករបានឱ្យដឹងថា
“យើងនឹងច្នៃបន្តពីលើបច្ចេកវិទ្យាមួយចំនួនដែលមានស្រាប់នៅលើ
Windows 8 ដែលនឹងបន្ថែមបច្ចេកវិទ្យារបស់ WinJS និង HTML5,
ការបូកបញ្ចូលមុខងារថ្មីៗបន្ថែមពីលើ IE10 ក្លាយជា IE11,
ធ្វើកំណែប្រែបច្ចេកវិទ្យា touch ឱ្យមានលក្ខណៈកាន់តែប្រសើរជាងមុន
និងមុខងារផ្សេងៗជាច្រើនទៀត”។
សារព័ត៌មាន
ដដែលបានទាក់ទងទៅបុគ្គលិករបស់ Microsoft ម្នាក់
ហើយបុគ្គលិកនោះបានប្រាប់ថា Windows 9
ឥឡូវកំពុងស្ថិតក្នុងសង្វាក់ផលិតកម្មហើយ។
រីឯប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរសព្ទ Windows Phone
ក៏ដូចគ្នាដែរ។ បុគ្គលិករូបនេះបន្តថា “វិស្វករជំនាញខាងធ្វើតេស្ត
software យើងឥឡូវកំពុងធ្វើការជាក្រុម ដើម្បីរកមើលកំហុសឆ្គង
Windows Phone 9 ដែលពិសោធន៍បំពាក់ប្រើនៅលើ smart device របស់ Nokia,
HTC ក៏ដូចជាផលិតផលរបស់ Qualcomm ផងដែរ”។
ប្រសិនបើសេចក្ដីរាយការណ៍កន្លងមកជារឿងពិត នោះ
Microsoft
អាចនឹងចេញ Windows 9 ជំនាន់ Beta1 ក្រោយពេលវេលាចេញ Windows 8
ជាផ្លូវការគំលាត ២ឆ្នាំ ដែលត្រូវនឹងខែវិច្ឆិកា ឆ្នាំ២០១៤
ខាងមុខមិនខាន៕
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
0 comments:
Post a Comment