យុវជនខ្មែរបញ្ចេញទស្សនៈលើអនាគតរបស់ Nokia Trackback
អ្នក ប្រើប្រាស់មួយចំនួននៅភ្នំពេញហាក់នៅតែមានមន្ទិលសង្ស័យពី ការតស៊ូលើទីផ្សាររបស់Nokia បន្ទាប់ពីនាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ លោក Stephen Elop បានប្រកាសពីការប្ដេជ្ញា ផ្ទួលApple និង Samsung ដណ្តើមយកទីផ្សាររបស់ខ្លួនឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខ។
តោះ! ទៅស្តាប់ទស្សនៈរបស់មិត្តយុវវ័យបន្តិចទៅមើល តើពួកគេយល់ឃើញបែបណាដែរពីការលើកឡើងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ Nokia មួយនេះ?
មតិស្របគ្នាទៅនឹង កញ្ញា ថ្ពាល់ខួចខាងលើ លោក វិសាល ជាគ្រូបង្រៀនភាសាអស់គ្លេស នៅសាលាឯកជន ELT បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ Smartphone Samsung និង Apple មាន Color អេក្រង់កម្រិត Full HD អស់ហើយ តែទូរសព្ទ Nokia សព្វថ្ងៃនេះវិញមានកម្រិតត្រឹមតែ HD ប៉ុណ្ណោះ។ ម្យ៉ាងទៀត CPU នៃ Smartphone Nokia អត់លឿនដូចគេទេ ដូច្នេះ Hardware ក៏ផ្នែកមួយដ៏សំខាន់ដែរ ដែល Nokia ត្រូវតែកែប្រែដែរ ព្រោះ Hardware និង CPU ខ្លាំង វាអាចដំណើរការកម្មវិធីផ្សេងៗបានលឿន។
រង់ចាំមើលទាំងអស់ គ្នា តើ Nokia នឹងយកឈ្នះ Samsung និង Apple ដោយវិធីណាខ្លះ? ចុះចំណែកប្រិយមិត្តវិញ តើអ្នកគិតថាមានផ្លូវទេ សម្រាប់ Nokia ក្នុងសង្គ្រាមទីផ្សារទូរសព្ទនេះ?
0 comments:
Post a Comment