ពន្លឺថ្មីពីការព្យាបាលវីរុស HIV! Trackback
ការប្រញាប់ព្យាបាលនៅពេលដែលដឹងថា
ខ្លួនឆ្លងវីរុសហ៊ីវអាចជួយមនុស្សម្នាក់ក្នុងចំណោម ១០ នាក់
ជាសះស្បើយបាន។
នេះជាការលើកឡើងរបស់ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសបារាំង។
ការសិក្សានេះធ្វើឡើងលើក្រុមមនុស្សមួយក្រុមដែលអ្នកស្រាវជ្រាវ
ឲ្យឈ្មោះថា Visconti។
អ្នកចូលរួមទាំងនោះសុទ្ធតែទើបនឹងឆ្លងវីរុស HIV ជំហានដំបូង
ពោលគឺ ១០ សប្ដាហ៍ចុះក្រោម។
ពួកគេបានប្រើប្រាស់ថ្នាំប្រឆាំងមេរោគម៉្យាងឈ្មោះ Antiretroviral
ក្នុងរយៈពេល ៣ ឆ្នាំ និងក្រោយមកបញ្ឈប់។
ម្នាក់ក្នុងចំណោមអ្នកផ្ទុកវីរុស HIV ១០នាក់
មានសុខភាពធម្មតាដោយវីរុសមិនអាចរីករាលដាលបន្ថែមក្នុងប្រព័ន្ធ
ភាពស៊ាំឡើយ។ ជាធម្មតា នៅពេលអ្នកជំងឺឈប់ប្រើថ្នាំ
វីរុសនឹងកើនឥទ្ធិពលខ្លាំងក្លាវិញ។
លោកវេជ្ជបណ្ឌិត Asier Saez-Cirion
មកពីវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីសបាននិយាយថា
“ភាគច្រើននៃអ្នកជំងឺដែលទទួលបានការព្យាបាលនេះមិនអាចទប់ទល់
នឹងវីរុសបានទេ ប៉ុន្តែមួយចំនួននៃពួកគេអាចទប់ទល់បាន។”
បើទោះនេះជា ពន្លឺដ៏ល្អសម្រាប់ការព្យាបាលជំហានដំបូង
ក៏ក្រុមអ្នកស្រាវជ្រាវមិនច្បាស់ថា
ហេតុអ្វីបានជាការព្យាបាលនេះមានប្រសិទ្ធភាពលើមនុស្សម្នាក់ក្នុង
ចំណោម ១០ នាក់ប៉ុណ្ណោះ
ហើយចំណុចមួយទៀតដែលស្រពិចស្រពិលដែរនោះគឺ
ថាអ្នកជំងឺម្នាក់ដែលអាចធូរស្បើយពីវីរុស HIV នេះបាន
អាចនឹងមានឱកាសកើតឡើងវិញដែរឬទេ? ហើយបើអាចកើតមានវិញ
តើក្នុងរយៈពេលប៉ុន្មាន?
មុននេះមានព័ត៌មានដែរថា ទារិកានៅ
សហរដ្ឋអាមេរិកម្នាក់ដែលផ្ទុកវីរុស HIV
ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយ
បន្ទាប់ពីទទួលការព្យាបាលដោយប្រើប្រាស់ឱសថវេជ្ជសាស្ត្រស្តង់ដារ
ក្នុងវិធីព្យាបាល Cocktails ដោយប្រើថ្នាំច្រើនមុខបញ្ចូលគ្នា៕
0 comments:
Post a Comment