វីទៅជា Satellite? Trackback
Spaceflight បានឲ្យនិយមន័យ Satellite ថាគឺជាវត្ថុម្យ៉ាងដែលបានបង្ហោះចូលក្នុងតារាវិថីដោយទង្វើរបស់មនុស្ស។ ឬគេអាចហៅវត្ថុនេះថា ផ្កាយរណបសិប្បនិម្មិត (artificial satellites) ក៏បាន។
Sputnik 1គឺជាឈ្មោះផ្កាយរណបសិប្បនិម្មិតដំបូងគេលើលោកដែលបានបាញ់បង្ហោះដោយសហភាពសូវៀតក្នុង ១៩៥៧។ បន្ទាប់មកមាន ផ្កាយរណប រាប់ពាន់ទៀតបានបាញ់បង្ហោះទៅក្នុងតារាវិថីជុំវិញពិភពលោក ហើយផ្កាយរណបមួយចំនួនទៀតត្រូវបានគេបាញ់បង្ហោះសម្រាប់ធ្វើជា ស្ថានីយអវកាសផងដែរ។ ផ្កាយរណបសិប្បនិម្មិតទាំងនោះមានដើមកំណើតចេញពីប្រទេសជាង ៥០ តែមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលមានសមត្ថភាពអាចបាញ់បង្ហោះផ្កាយរណបទាំងនោះដោយខ្លួនឯង។
ផ្កាយរណបត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយដូចជា ៖
១.ផ្កាយរណបអង្កេតមើលផែនដីរបស់យោធានិងជនស៊ីវិល
២.ផ្កាយរណបគមនាគមន៍
៣.ផ្កាយរណបនាវាចរណ៍
៤.ផ្កាយរណបអាកាសធាតុ និង
៥.ផ្កាយរណបស្រាវជ្រាវ។
ចំណែកស្ថានីយអវកាស និង យានអវកាសនៅក្នុងតារាវិថីក៏ជាផ្កាយរណបដែរ។
ប្រវត្តិ
ផ្កាយរណបសិប្បនិម្មិតដំបូងគេដែលមានឈ្មោះថា Sputnik 1 បានបាញ់បង្ហោះដោយ សហភាពសូវៀត នៅថ្ងៃទី ៤ តុលា ឆ្នាំ ១៩៥៧ និងបានដាក់បញ្ចូលទៅក្នុង កម្មវិធី Sputnik របស់សូវៀត ដែលមានលោកSergei Korolev ជាប្រធាន ឌីហ្សាញ ។ ការបាញ់បង្ហោះផ្កាយរណបនេះគឺជាការប្រកួតប្រជែងវិស័យអវកាសរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិក។
នៅ ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ១៩៥៧ ផ្កាយរណបសិប្បនិម្មិត Sputnik 2 ត្រូវបានបាញ់បង្ហោះ និងបានដាក់សត្វសុនខដែលមានឈ្មោះថា Laika រួមដំណើរទៅជាមួយផងដែរ។
នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ១៩៥៥ White House បានប្រកាសថា សហរដ្ឋអាមេរិក គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅនិទាឃៈរដូវឆ្នាំ ១៩៥៨ ហើយបានដាក់ឈ្មោះគម្រោងនេះថា Project Vanguard។
នា ខែ មិថុនា ឆ្នាំ ១៩៦១ ៣ឆ្នាំកន្លះបន្ទាប់ពីការបាញ់បង្ហោះ Sputnik 1 រួចមក ទ័ពអាកាសអាមេរិកបានប្រើប្រាស់ធនធានរបស់ប្រព័ន្ធឃ្លាំមើលអវកាស ដើម្បីត្រួតពិនិត្យ ផ្កាយរណបតារាវិថីភពផែនដី ១១៥។
ផ្កាយរណបសិប្បនិម្មិតដែលធំជាងគេកំពុងតែហោះក្នុងតារាវិថីផែនដីគឺ ស្ថានីយអវកាសអន្តរជាតិ (International Space Station)។
ស្វែងយល់ប្រភេទផ្កាយរណបមួយចំនួនជាមួយSabay
-Anti-Satellite weapons/”Killer Satellites” គឺជាផ្កាយរណបដែលបានរចនាឡើងសម្រាប់កម្ទេច ក្បាលគ្រាប់មីស៊ីលរបស់សត្រូវ កម្ទេចផ្កាយរណប និង កម្ទេចវត្ថុក្នុងលំហផ្សេងៗទៀត។
-Astronomical satellites គឺជាផ្កាយរណបប្រើសម្រាប់ អង្កេតភពដែលមានចម្ងាយឆ្ងាយ អង្កេតកញ្ចុំផ្កាយ និង អង្កេតវត្ថុក្រៅភពផ្សេងៗ។
-Biosatellites គឺជាផ្កាយរណបដែលបានរចនាឡើងសម្រាប់ ចាប់យកសរីរាង្គមានជីវិត និងធ្វើការពិសោធន៍វិទ្យាសាស្ត្រទូទៅ។
-Communications satellites គឺជាផ្កាយរណបដែលមានស្ថានីយក្នុងលំហប្រើក្នុងគោលបំណងទូរគមនាគមន៍។
-Miniaturized satellites គឺជាផ្កាយរណបចម្លែកមានទម្ងន់ស្រាល និងទំហំតូច។ វាត្រូវគេបែកចែកជាបីគឺ minisatellite ទម្ងន់ចន្លោះពី 100–500kg, microsatellite ទម្ងន់ក្រោម 100kg និងnanosatellite
ទម្ងន់ក្រោម 10kg។
គេប្រើសម្រាប់ប្រព័ន្ធទំនាក់ទំនងឥតខ្សែជាលក្ខណៈឯកជន
ក៏ដូចជាការអង្កេតវិទ្យាសាស្ត្រ ប្រមូលទិន្នន័យ
និងប្រព័ន្ធកំណត់ទីតាំង (GPS)។
-Navigational satellites គឺជាផ្កាយរណបប្រើសម្រាប់ បង្ហាញផ្លូវឬកំណត់ទីតាំង។
-Reconnaissance satellites គឺជាផ្កាយរណបអង្កេតផែនដី ឬ ផ្កាយរណបទូរគមនាគមន៍ប្រើក្នុងវិស័យយោធា ឬ ប្រើសម្រាប់យកការណ៍ផ្សេងៗ។
-Earth observation satellites
គឺជាផ្កាយរណបដែលមិនប្រើប្រាស់ក្នុងវិស័យយោធានោះទេ
តែវាត្រូវបានគេយកទៅប្រើសម្រាប់អង្កេតមើលបរិស្ថាន ឧតុនិយម និង
ផែនទី។
-Tether satellites គឺជាផ្កាយរណបប្រើសម្រាប់ភ្ជាប់ទៅកាន់ផ្កាយរណបមួយទៀតដោយប្រើខ្សែកាបស្ដើងហៅថា tether។
-Weather satellites គឺជាផ្កាយរណបប្រើសម្រាប់អង្កេតអាកាសធាតុផែនដី និង បរិយាកាស។
-Recovery satellites គឺ
ជាផ្កាយរណបដែលអនុញ្ញាតឲ្យទាញយកទិន្នន័យដែលបាត់បង់ពីតារាវិថី
ទៅកាន់ដែនដីវិញ ។ ទិន្នន័យទាំងនោះរួមមាន ទិន្នន័យយកការណ៍
ទិន្នន័យជីវសាស្ត្រ ទិន្នន័យផលិតកម្មលំហ និង ទិន្នន័យផ្សេងៗទៀត។
-Manned spacecraft (spaceships)
គឺជាផ្កាយរណបដែលធំនិងអាចដាក់មនុស្សចូលទៅក្នុងតារាវិថី
ព្រមទាំងអាចហោះក្នុងតារាវិថី
និងត្រឡប់ទៅកាន់ផែនដីវិញបានផងដែរ។
-Space stations គឺជាផ្កាយរណបដែលមានរចនាសម័្ពន្ធតារាវិថីបង្កើតឡើងដោយមនុស្សសម្រាប់ឲ្យមនុស្សអាចរស់នៅក្រៅភពបាន។
ប្រទេសដែលមានសមត្ថភាពបង្ហោះផ្កាយរណប
តារាងខាងក្រោមនេះនឹងបង្ហាញពីប្រទេសដែលមានសមត្ថភាពអាចបង្ហោះផ្កាយរណបបានដោយខ្លួនឯងទៅក្នុងតារាវិថី។
បញ្ជាក់ មានប្រទេសជាច្រើនទៀតដែលមានសមត្ថភាពរចនានិងសាងផ្កាយរណបឡើង ក៏ប៉ុន្តែអ្វីដែលគួរអោយសោកស្ដាយនោះគឺមិនអាចបាញ់បង្ហោះដោយខ្លួន នឯងបាន។ ភាគច្រើនការបាញ់បង្ហោះគឺពឹងផ្អែកលើការទិញសេវាពីប្រទេសដ៏ទៃ។
Sputnik 1គឺជាឈ្មោះផ្កាយរណបសិប្បនិម្មិតដំបូងគេលើលោកដែលបានបាញ់បង្ហោះដោយសហភាពសូវៀតក្នុង ១៩៥៧។ បន្ទាប់មកមាន ផ្កាយរណប រាប់ពាន់ទៀតបានបាញ់បង្ហោះទៅក្នុងតារាវិថីជុំវិញពិភពលោក ហើយផ្កាយរណបមួយចំនួនទៀតត្រូវបានគេបាញ់បង្ហោះសម្រាប់ធ្វើជា ស្ថានីយអវកាសផងដែរ។ ផ្កាយរណបសិប្បនិម្មិតទាំងនោះមានដើមកំណើតចេញពីប្រទេសជាង ៥០ តែមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលមានសមត្ថភាពអាចបាញ់បង្ហោះផ្កាយរណបទាំងនោះដោយខ្លួនឯង។
ផ្កាយរណបត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយដូចជា ៖
១.ផ្កាយរណបអង្កេតមើលផែនដីរបស់យោធានិងជនស៊ីវិល
២.ផ្កាយរណបគមនាគមន៍
៣.ផ្កាយរណបនាវាចរណ៍
៤.ផ្កាយរណបអាកាសធាតុ និង
៥.ផ្កាយរណបស្រាវជ្រាវ។
ចំណែកស្ថានីយអវកាស និង យានអវកាសនៅក្នុងតារាវិថីក៏ជាផ្កាយរណបដែរ។
ប្រវត្តិ
ផ្កាយរណបសិប្បនិម្មិតដំបូងគេដែលមានឈ្មោះថា Sputnik 1 បានបាញ់បង្ហោះដោយ សហភាពសូវៀត នៅថ្ងៃទី ៤ តុលា ឆ្នាំ ១៩៥៧ និងបានដាក់បញ្ចូលទៅក្នុង កម្មវិធី Sputnik របស់សូវៀត ដែលមានលោកSergei Korolev ជាប្រធាន ឌីហ្សាញ ។ ការបាញ់បង្ហោះផ្កាយរណបនេះគឺជាការប្រកួតប្រជែងវិស័យអវកាសរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិក។
នៅ ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ១៩៥៧ ផ្កាយរណបសិប្បនិម្មិត Sputnik 2 ត្រូវបានបាញ់បង្ហោះ និងបានដាក់សត្វសុនខដែលមានឈ្មោះថា Laika រួមដំណើរទៅជាមួយផងដែរ។
នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ១៩៥៥ White House បានប្រកាសថា សហរដ្ឋអាមេរិក គ្រោងនឹងបាញ់បង្ហោះផ្កាយរណបនៅនិទាឃៈរដូវឆ្នាំ ១៩៥៨ ហើយបានដាក់ឈ្មោះគម្រោងនេះថា Project Vanguard។
នា ខែ មិថុនា ឆ្នាំ ១៩៦១ ៣ឆ្នាំកន្លះបន្ទាប់ពីការបាញ់បង្ហោះ Sputnik 1 រួចមក ទ័ពអាកាសអាមេរិកបានប្រើប្រាស់ធនធានរបស់ប្រព័ន្ធឃ្លាំមើលអវកាស ដើម្បីត្រួតពិនិត្យ ផ្កាយរណបតារាវិថីភពផែនដី ១១៥។
ផ្កាយរណបសិប្បនិម្មិតដែលធំជាងគេកំពុងតែហោះក្នុងតារាវិថីផែនដីគឺ ស្ថានីយអវកាសអន្តរជាតិ (International Space Station)។
ស្វែងយល់ប្រភេទផ្កាយរណបមួយចំនួនជាមួយSabay
-Anti-Satellite weapons/”Killer Satellites” គឺជាផ្កាយរណបដែលបានរចនាឡើងសម្រាប់កម្ទេច ក្បាលគ្រាប់មីស៊ីលរបស់សត្រូវ កម្ទេចផ្កាយរណប និង កម្ទេចវត្ថុក្នុងលំហផ្សេងៗទៀត។
តារាងខាងក្រោមនេះនឹងបង្ហាញពីប្រទេសដែលមានសមត្ថភាពអាចបង្ហោះផ្កាយរណបបានដោយខ្លួនឯងទៅក្នុងតារាវិថី។
បញ្ជាក់ មានប្រទេសជាច្រើនទៀតដែលមានសមត្ថភាពរចនានិងសាងផ្កាយរណបឡើង ក៏ប៉ុន្តែអ្វីដែលគួរអោយសោកស្ដាយនោះគឺមិនអាចបាញ់បង្ហោះដោយខ្លួន នឯងបាន។ ភាគច្រើនការបាញ់បង្ហោះគឺពឹងផ្អែកលើការទិញសេវាពីប្រទេសដ៏ទៃ។
តើមិត្តអ្នកអានមានចំណេះដឹងអ្វីខ្លះពាក់ព័ន្ធនឹងផ្កាយរណប?
0 comments:
Post a Comment