របៀបបម្លែងឯកសារពីទំព័រវែបសាយ ទៅជា PDF Trackback
តើ ប្រិយមិត្តធ្លាប់មានបំណងចង់បម្លែងគេហទំព័រឲ្យទៅជាប្រភេទឯកសារ PDF ដែរឬទេ? ជាការពិតណាស់ សម្រាប់ប្រិយមិត្តមួយចំនួនប្រហែលពេលខ្លះចង់រក្សាទុកព័ត៌មានដែល មានសារប្រយោជន៍នៅលើគេហទំព័រអ៊ីនធឺណិតហើយ។ ការរក្សាទុកបែបនេះ នឹងផ្ដល់លក្ខណៈងាយស្រួល បើកមើលនៅពេលក្រោយដោយពុំចាំបាច់មានសេវាអ៊ីនធឺណិតឡើយ។ ទំព័រនេះ Sabay សូមបង្ហាញពីរបៀបបម្លែងទំព័រវែបសាយទៅជាឯកសារ PDF ដែលមាននៅលើបី Browser ខុសគ្នាដូចជា Google Chrome, Firefox និង Internet Explorer ដែលជាដំបូងត្រូវដំឡើងកម្មវិធីមានឈ្មោះថា novaPDF Professional Desktop ជាមុនសិន។ចង់ដឹងធ្វើរបៀបណាសូមបន្ត តាមដានទាំងអស់គ្នាតាមជំហានខាងក្រោម៖ ប្រសិនប្រសិនពុំទាន់មានកម្មវិធីខាងលើទេ សូមចុចត្រង់នេះដើម្បីទាញយក novapp.exe រួចហើយបើក file នេះដើម្បីដំឡើងចូលទៅម៉ាស៊ីនដោយចុច OK → Next → រើសយកឃ្លា I accept the agreement រួច Next → Next → Next-> Next → Next → Next → Install និងចុងក្រោយចុចលើប៊ូតុង Finish។
+សម្រាប់ប្រិយមិត្តប្រើ Google Chrome
-ចុចលើប៊ូតុង Setting រួចចុចត្រង់ពាក្យ “Print” ឬចុច “Ctr+P” ក៏បាន
-បន្ទាប់មកនឹងឃើញផ្ទាំងថ្មីបើកឡើង បន្តចុចលើប៊ូតុង Change រួចរើសយក novaPDF ឬក៏អាចរើសយក Save as PDF រួចហើយចុចប៊ូតុង Print។
-ក្រោយ
មកផ្ទាំង novaPDF នឹងបើកឡើង, នៅត្រង់ប្រអប់ File name
យើងអាចកំណត់ទីតាំង និងឈ្មោះក្រោយពេលបម្លែងរួច និងចុងក្រោយចុច
OK ជាការស្រេច។
+សម្រាប់ប្រិយមិត្តប្រើ FireFox-ចូលទៅកាន់ File → Print (ចុចប៊ូតុង Alt ដែលមាននៅលើ Keyb0ard ជាមុនសិនដើម្បីបង្ហាញ Menu bar) ឬចុច “Ctr+P” ក៏បាន
-ផ្ទាំង Print នឹងបើកឡើងមក នៅត្រង់ប្រអប់ Name សូមរើសយក novaPDF និងចុច OK
-ផ្ទាំងថ្មីមួយទៀតនឹងបើកឡើង សូមកំណត់ទីតាំងនៅត្រង់ File name ដោយចុចប៊ូតុង Browse រួចហើយចុច OK ជាការស្រេច។
-ចូលទៅ File → Print (ដោយចុចប៊ូតុង Alt នៅលើ Keyboard ដើម្បីបង្ហាញ Menu bar ជាមុនសិន) ឬអាចចុច “Ctr+P” ក៏បាន។ បន្ទាប់មកផ្ទាំង Print នឹងបង្ហាញ, នៅត្រង់ប្រអស់ Select Printer ត្រូវរើសយក novaPDF រួចចុចប៊ូតុង Print។
-ក្រោយពី
នោះ ផ្ទាំងថ្មី novaPDF នឹងបង្ហាញ, យើងអាចកំណត់ឈ្មោះនៅត្រង់
File name និងទីតាំងដោយចុចលើប៊ូតុង Browse…ហើយចុងក្រោយចុច OK
ជាការស្រេច។
0 comments:
Post a Comment