អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Tuesday, October 22, 2013

ផ្ទៃក្រឡានិង ចម្ងាយផ្លូវពីរាជធានីភ្នំពេញ ទៅកាន់ខេត្ត/ក្រុង នៃព្រះរាជាណាចក្រកម្ពុជា

No       រាជធានី/ខេត្ត                          ​ ទីរួមខេត្ត/ក្រុង            ប្រវែងផ្លូវ             ​ ផ្លូវជាតិ             ផ្ទៃដី(គីឡូម៉ែតការ៉េ)
ភ្នំពេញ រាជធានីភ្នំពេញ -----         
758
ភ្នំពេញ - អង្គរវត្ត រមណីយដ្ឋាន 321 ផ្លូវជាតិលេខ  ៦ ----
ភ្នំពេញ - បូកគោ រមណីយដ្ឋាន 189 ផ្លូវជាតិលេខ ៣ ----
ភ្នំពេញ - គីរីរម្យ រមណីយដ្ឋាន 117 ផ្លូវជាតិលេខ​ ៤ ----
ភ្នំពេញ - កំពត ក្រុងកំពត 148 ផ្លូវជាតិលេខ ៣ 4,873
ភ្នំពេញ - កែប ក្រុងកែប 174 ផ្លូវជាតិលេខ ៣ 336
ភ្នំពេញ - ព្រះសីហនុ ក្រុងព្រះសីហនុ 230 ផ្លូវជាតិលេខ​ ៤ 868
ភ្នំពេញ - កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង 91 ផ្លូវជាតិលេខ ៥ 5,521
ភ្នំពេញ - ពោធិសាត់ ក្រុងពោធិសាត់ 189 ផ្លូវជាតិលេខ ៥ 12,692
១០ ភ្នំពេញ - បាត់ដំបង ក្រុងបាត់ដំបង 291 ផ្លូវជាតិលេខ ៥ 11,702
១១ ភ្នំពេញ - ប៉ៃលិន ក្រុងប៉ៃលិន 371 ផ្លូវជាតិលេខ ៥ ,        ៥៧ 803
១២ ភ្នំពេញ - បន្ទាយមានជ័យ   ក្រុងសិរីសោភ័ណ 359 ផ្លូវជាតិលេខ ៥ 6,678
១៣ ភ្នំពេញ - សៀមរាប ក្រុងសៀមរាប 314 ផ្លូវជាតិលេខ ៦ 10,229
១៤ ភ្នំពេញ - កំពង់ធំ ក្រុងស្ទឹងសែន 168 ផ្លូវជាតិលេខ ៦ 13,814
១៥ ភ្នំពេញ - កំពង់ចាម ក្រុងកំពង់ចាម 124 ផ្លូវជាតិលេខ ៦ , ៧ 799
១៦ ភ្នំពេញ - ព្រៃវែង ក្រុងព្រៃវែង 90 ផ្លូវជាតិលេខ ១ 4,883
១៧ ភ្នំពេញ - ស្វាយរៀង ក្រុងស្វាយរៀង 122 ផ្លូវជាតិលេខ ១ 2,966
១៨ ភ្នំពេញ - តាកែវ ក្រុងដូនកែវ 78 ផ្លូវជាតិលេខ ២ 3,563
១៩ ភ្នំពេញ - កណ្តាល ក្រុងតាខ្មៅ 11 ផ្លូវជាតិលេខ ២ 3,568
២០ ភ្នំពេញ - កំពង់ស្ពឺ ក្រុងច្បារមន 48 ផ្លូវជាតិលេខ ៤ 7,017
២១ ភ្នំពេញ - ក្រចេះ ក្រុងក្រចេះ 315 ផ្លូវជាតិលេខ ៦ , ៧ 11,094
២២ ភ្នំពេញ - ស្ទឹងត្រែង ក្រុងស្ទឹងត្រែង 455 ផ្លូវជាតិលេខ ៧ , ១៣ 11,092
២៣ ភ្នំពេញ - មណ្ឌលគីរី ក្រុងសែនមនោរម្យ 521 ផ្លូវជាតិលេខ ៧ , ៧៦ 14,288
២៤ ភ្នំពេញ - ព្រះវិហារ ក្រុងព្រះវិហារ 294 ផ្លូវជាតិលេខ ៦,៦៤ 13,788
២៥ ភ្នំពេញ - រតនៈគិរី ក្រុងបានលុង 588 ផ្លូវជាតិលេខ ៧ , ៧៨ 10,782
២៦ ភ្នំពេញ - កោះកុង ក្រុងខេមរភូមិន្ទ 271 ផ្លូវជាតិលេខ ៤ , ៤៨ 11,160
២៧ ភ្នំពេញ - ឧត្តរមានជ័យ ក្រុងសំរោង 469 ផ្លូវជាតិលេខ ៥ 6,158

កូនភ្លោះម្នាក់ក្នុងចំណោមពីរ ដែលមានខ្លួនជាប់គ្នា បានស្លាប់បន្ទាប់ពីវះកាត់ផ្ដាច់ខ្លួនចេញពីគ្នា

អង្គារ ២២ តុលា, ២០១៣ ម៉ោង ១៦:២២
កូនភ្លោះម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរ កើតមកមានខ្លួនជាប់គ្នា នៅសហរដ្ឋអាមេរិក ដែលវះកាត់ដោយវេជ្ជបណ្ឌិតម្នាក់ នៅ VCU Mediacal Center ត្រូវបានស្លាប់កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
យោងតាមប្រភពព័ត៌មានពី VCU Medical Center បានឲ្យដឹងថា ទារិកា A’zhari Lawrence បានស្លាប់កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ដែលទើបតែផ្សព្វផ្សាយកាលពីថ្ងៃសុក្រ កន្លងទៅនេះ។ បងប្អូនភ្លោះរបស់នាង គឺមានសុខភាពល្អ ដែលបានស្នាក់នៅក្នុងមជ្ឍមណ្ឌល VCU រីឯព័ត៌មានបន្ថែម យើងមិនបានដឹងឡើយ ព្រោះក្រុមគ្រួសាររបស់នាង មិនចង់ផ្សព្វផ្សាយ។ ពួកគាត់មានការសោកស្ដាយ មិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការស្លាប់ របស់ A’zhari។
A’zhari និង A’zhiah ជាកូនស្រីរបស់ Nachell Jones និង Carlos Lawrence ដែលបានបង្កើតពួកគេឡើង នៅមជ្ឍមណ្ឌល  VCU កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២។ គ្រូពេទ្យចង់ផ្ដាច់ខ្លួនពួកគេទាំងពីរ ដោយការវះកាត់ ដោយថ្លើមរបស់ពួកគេត្រូវបាន បំបែកចេញពីគ្នា។ ពីរសប្ដាហ៍ដំបូង សភាពរបស់ពួកគេមានលក្ខណៈ យ៉ាប់យឺន តែគ្រូពេទ្យ មិនបានបោះបង់ចោលនោះទេ គាត់បានខិតខំធ្វើយ៉ាងណា ឲ្យកូនភ្លោះទាំងពីរមានកំលាំង រហូតដល់ខែមេសា ឆ្នាំ ២០១៣ ទើបបានសម្រេច ខ្លួនរបស់ពួកគេទាំងពីរ ត្រូវបានដាក់ដោយឡែកពីគ្នា តែ A’zhari ត្រូវបានបាត់បង់ជីវិត។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ?













Download ទាំង​កម្មវិធី និង​ហ្គេម​ធំៗ​ល្អ​លេង​ឥត​គិត​ថ្លៃ​លើ Android ដោយ​អ្នក​ជំនាញថ្មី Muzhiwan

ឥឡូវ​នេះ​កាន់​តែ​ងាយស្រួល​ហើយ ​ប្រិយមិត្ត​អាច​ទាញ​យក app ពេញ​និយម​ជា​ច្រើន​មាន​ទាំង​កម្មវិធី អត្ថប្រយោជន៍ និង​ហ្គេម Android ធំៗ​ឡូយៗ​បាន​ដោយ​ប្រើ​កម្មវិធី​មាន​លក្ខណៈ​ផ្ដល់​ឱ្យ​ហ្រ្វីៗ។ ក្នុង​ចំណោម​នោះ​ជឿ​ថា ​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ខ្លះៗ​ហើយ ដូច​ជា BlackMart, PandaApp ជា​ដើម។
ដោយឡែក​សម្រាប់​ទំព័រ​នេះ Sabay សូម​ណែនាំ​កម្មវិធី​ថ្មី​មួយ​ទៀត ដែល​មាន​លក្ខណៈ​កាន់​ងាយស្រួល download បាន​យ៉ាង​រលូន និង​មាន​ចំណុច​ពិសេស​អាច​ទាញ​យក​បន្ត (resume) នៅ​ពេល​ក្រោយ បន្ទាប់​ពី​អ្នក​បិទ ឬ​ដាច់​អ៊ីនធឺណិត​នៅ​ពេល​កំពុង​ទាញ​យក។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Muzhiwan។
តោះ​កុំ​ឱ្យ​ខាត​ពេល មក​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ទាំង​អស់​គ្នា៖
- ត្រូវ​មាន​កម្មវិធី Muzhiwan នៅ​ក្នុង Smartphone របស់​អ្នក​ជា​មុន​សិន (ចំណាំ៖ សម្រាប់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Android ប៉ុណ្ណោះ) តែ​បើ​ពុំ​មាន​ សូម​ ចុច​ត្រង់​នេះ ដើម្បីទាញ​យក …
- រួច​ហើយ​បើក​ចូល Muchiwan។ នៅ​ក្នុង​កម្មវិធី​នេះ អ្នក​នឹង​ឃើញ​ប្រភេទ app បែកចែក​ទៅ​តាម​ប្រភេទ ទៅ​តាម​ក្រុម​ផ្សេង​គ្នា ដូច​ជា​ហ្គេម​ធំៗ (Big Game), ហ្គេម​ចេញ​ថ្មីៗ (New), ហ្គេម​ចិន (China)។ រី​ឯ​ខាង​ក្រោម​វិញ បាន​បែងចែក​ជា ៥​ផ្នែក​ខុស​ផ្សេង​គ្នា​មាន​ដូច​ជា៖ Home, ប្រភេទ app ដែល​ក្នុង​នោះ​មាន​ទាំង​ហ្គេម និង​កម្មវិធី​ល្អៗ (Categories), ហ្គេម​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង (TOP), Album និង User។

​ថ្ងៃ​នេះ Apple ចេញ​លក់ iPad ទំហំថ្មី 128GB លើ Online Store ចុះ​តម្លៃ ១២០ដុល្លារ


 ដំណឹង​ពិសេស​​ក្ដៅៗ​​ ​…ថ្ងៃ​នេះ Apple ទើប​តែ​ចាប់​លក់ iPad ទំហំ 128GB អេក្រង់ Retina Display បញ្ចុះ​តម្លៃ​ ១៥% ស្មើ​នឹង ១២០ដុល្លារ នៅ​លើ online store របស់​ខ្លួន។

អាន៖ iPad 4 ទំហំ​ថ្មី 128GB មាន​លក់​​នៅ Apple Store​ហើយ
តាម​ពិត​ទៅ iPad 4 ទំហំ​ថ្មី 128GB ត្រូវ​បាន Apple បញ្ចេញ​លក់​រួច​មក​ហើយ​កាល​ពី​ដើមឆ្នាំ២០១៣ នេះ​ ដែល​បាន​បែកចែក​ជា​ពីរ​ជំនាន់​គឺ iPad 4 128GB WiFi មាន​តម្លៃ ៧៩៩ដុល្លារ និង iPad 4 128GB ប្រភេទ cellular (ដាក់​ស៊ីម​កាត​បាន) មាន​តម្លៃ ៩២៩ដុល្លារ​អាមេរិក
ប៉ុន្តែ​សម្រាប់​លើក​នេះ ក្រុមហ៊ុន​បាន​ចេញ​លក់​ដោយ​បញ្ចុះ​តម្លៃ​ ១២០ដុល្លារ។ មិន​ខុស​អី​នឹង iPad ទំហំ​ទូទៅ​នោះ​ទេ ដែល Tablet ទំហំ​ធំ​ជាង​មុន 128GB នេះ មាន​ជម្រើស​ពណ៌​ចំនួន២ គឺ​ស និង​ពណ៌​ខ្មៅ បើ​បញ្ចុះ​រួច​គឺ​នៅ​សល់​ត្រឹម​ ៦៧៩ដុល្លា​រអាមេរិក (មានតែ Wi-Fi) ហើយ​ពិសេស​នោះ​អតិថិជន​ថែម​តែ ១០ដុល្លារ​ទៀត​ពោល​តម្លៃ ៦៨៩ដុល្លារ​ នឹង​អាច​ទិញ​បាន iPad 128GB ដាក់​ស៊ីម​បាន។ ទោះ​ជា​យ៉ាង​ណា​ ប្រភព​ ក៏​ដូច​ជា​​ក្រុមហ៊ុន​ Apple មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​​​ថា​ តើ​នឹង​​​​ចេញ​​លក់​នៅ​ប្រទេស​ណា​ទៀត​នោះ​ទេ។

Nokia ចេញ Tablet ថ្មី Lumia 2520 នៅ​ព្រឹត្តិការណ៍ Nokia World 2013

ព្រឹត្តិការណ៍ Nokia World ដ៏​ឱឡារិក​របស់ Nokia ក្នុង​ក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រសៀល​ម៉ោង ២ ទើប​កន្លង​ទៅ​នេះ ក្រុមហ៊ុន​មិន​ត្រឹម​បាន​បញ្ចេញ Phablet ២ស៊េរី​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​មាន Tablet Lumia 2520 មួយ​ទៀត។ Tablet ថ្មី​នេះ​មាន​អេក្រង់ ១០អ៊ីញ full HD ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows RT 8.1។
លក្ខណៈ​សម្បត្តិ​របស់ Lumia 2520 នេះ​រួម​មាន៖
Nokia Tablet Lumia 2520
- អេក្រង់ IPS LCD touchscreen ទំហំ ១០​អ៊ីញ ជា​មួយ resolution 1080 x1920px និង​មាន​ដង់ស៊ីតេ​ភិចហ្សែល 218ppi
- កាមេរ៉ា​ក្រោយ​ទំហំ 6.7MP បំពាក់​បច្ចេកវិទ្យា Carl Zeiss optic និង autofocus ហើយ​មាន Nokia Camera app ដូច​នៅ​លើ Lumia 1520 និង 1320 ដែរ
- កាមេរ៉ា​មុខ​ទំហំ 2MP
- ប្រព័ន្ធ​ប្រតិបត្តិការ Windows RT
- CPU ប្រភេទ Quad-core ល្បឿន 2.3GHz Krait 400
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 32GB ហើយ​អាច​បន្ថែម microSD បាន 32GB
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, Wi-Fi Direct, dual-band, Bluetooth v4.0, USB v3.0
- ប្រព័ន្ធ​បណ្ដាញ 2G/3G/4G LTE
- មាន​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC
- កម្រាស់ ៨,៩មីលីម៉ែត្រ
- ទម្ងន់ ៥៩០ក្រាម
- ពណ៌​ចំនួន ៤ គឺ ស៊ីយ៉ាន់ (Cyan),ក្រហម, ខ្មៅ និង​ពណ៌​ស
- ដាក់​ស៊ីម​បាន
ស្រប​គ្នា​នេះ​ដែរ ក្រុមហ៊ុន​បាន​បញ្ចេញ​ស្រោម Lumia 2520 ភ្ជាប់​ជា​មួយ keyboard ងាយស្រួល​ប្រើប្រាស់​ដូច​នៅ​លើ Microsoft Surface ដែរ។ មិន​តែប៉ុណ្ណោះ​នៅ​ក្នុង​នោះ​ក៏​មាន​ផ្ទុក​ថ្ម​ដែល​អាច​បន្ថែម​អាយុកាល​ ប្រើបាន ៥ម៉ោង​បន្ថែម​ទៀត។ Keyboard ជំនួយ​នេះ​មាន​តម្លៃ ១៥០ដុល្លារ​អាមេរិក។
តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា Lumia 2520 នឹង​ចេញ​ចុង​ឆ្នាំ ២០១៣ ផ្ដើម​ចេញ​ពី​ទីផ្សារ​អាមេរិក អង់គ្លេស និង​ហ្វាំងឡង់ ដែល​មាន​តម្លៃ​​ប្រហែល ៥០០ដុល្លារ

Friday, October 18, 2013

ជម្រើសម៉ូដែលកុំព្យួទ័រ

Dell-Latitude-6430UDell Latitude 6430U​ ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ការងារ
តើ​លោក​អ្នក​មាន​បញ្ហា​លើ​ការ​គ្រប់គ្រង​ការងារ​របស់​អ្នក​ឬទេ?​ Dell Latitude 6430U​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​លោក​អ្នក​ដែល​មាន​ភាព​មមាញឹក​ជាមួយ​ នឹង​ការងារ​ជា​ប្រចាំ។​ គ្រប់​ផ្នែក​របស់​វា​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ល្អិត​ល្អន់​បំផុត​ ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ ​គឺ​ដើម្បី​ផលិត​បាន​នូវ​ Laptop មួយ​គ្រឿង​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ រួម​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត។​ លោក​អ្នក​តែង​តែ​ត្រូវ​ការ​នូវ​ Laptop ​ដែល​មាន​គុណភាព​ល្អ​ ដូច្នេះ​ហើយ​ អានបន្ត...

Lenovo-Twist

  បង្វិល​អេក្រង់​ក្នុង​កម្រិត ៣៦០ដឺក្រេ​ជាមួយ​ Lenovo Twist

Lenovo Twistគឺជា​ជំនួយ​ការ​ដ៏​ជំនាញ​ថ្មី​មួយ​ទៀត​សម្រាប់​ជួយ​លោក​អ្នក​ក្នុង​ការ ​បំពេញ​ការងារ​ផ្សេងៗ​ ជា​ពិសេស​វា​ងាយ​ស្រួល​ដាក់​យក​ទៅ​តាម​ខ្លួន​នៅ​ទី​ណា​ក៏​បាន​ដែរ។ អ្វី​ដែល​កាន់​តែ​សំខាន់​ទៅ​ទៀត​នោះ​គឺ​រាល់​សមាសភាព​ទាំងអស់​របស់​វា​ ពិត​ជា​មាន​គុ​ណ​ភាព​​ និង​សមត្ថភាព​ខ្ពស់​ ដែល​អាច​ជួយ​ការងារ​របស់​អ្នក​យ៉ាង​រហ័ស​ទាន់​ចិត្ត​។​ ម្យ៉ាង​ទៀតLenovo Twist ​ ជា​ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ​ អានបន្ត...
0rib1237

រីករាយ​ជាមួយ​ Dell Inspiron 15Z អេក្រង់​ Touchscreen និង​ធំ​ជាង​មុន​

នៅ​ពេល​នេះ​យើង​សូម​នាំ​លោក​អ្នក​មក​មើល​ពី​ Laptop ​ស៊េរី​ថ្មី​របស់​ DELL គឺ​ Dell Inspiron 15Z ដែល​មាន​ល្បឿន​ដំណើរ​ការ​លឿន​ខុស​ពី​ Laptop ​ស៊េរី​មុនៗ។​ Inspiron 15Z​ បំពាក់​ដោយ​ CPU ​ជំនាន់​ទី​៣ នៃ​ Intel Core processor គួប​ផ្សំ​ជាមួយ​ Windows 8 ​របស់​ក្រុមហ៊ុន​ Microsoft ​បាន​ធ្វើ​ឱ្យ​ Laptop ​មួយ​គ្រឿង​នេះ​មាន​លក្ខណ​ពិសេស​ខុស​ពី​ Laptop ​ដទៃ។​ ជា​ពិសេស​នោះ​គឺ​វា​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​គឺ Intel@ Rapid Start ​គឺ​ជា​បច្ចេកវិទ្យា​ដែល​​ជួយ​ឱ្យ​កុំព្យូទ័រ​អាច​បើក​មក​យ៉ាង​លឿន​បន្ទាប់​ ស្ថិត​នៅ​ក្នុង​ អានបន្ត...
3l5nww2d

HP EliteBook Folio 9470m ជា​កុំព្យូទ័រ​ដែល​មាន​រាង​ស្ដើង​និង​មាន​គុណភាព​ខ្ពស់

កុំព្យូទ័រ HP EliteBook Folio 9470m ជា​កុំព្យូទ័រ​មួយ​ប្រភេទ​ដែល​មាន​គុណភាព​ខ្ពស់ វា​ត្រូវ​បាន​រចនា​ឡើង​ដែល​មាន​រាង​តូច​ស្ដើង​ ស្រាល​ងាយ​ស្រួល​យក​តាម​ខ្លួន​។ ម្យ៉ាងវិញទៀត​កុំព្យូទ័រ​ប្រភេទ​នេះ​អាច​កាន់​ថ្ម​ បាន​យូរ មាន​សុវត្ថិភាព​ខ្ពស់​ ព្រោះ​វា​មាន​ប្រព័ន្ធ HP BIOS Protection និង​មាន HP Fingerprint Sensor ផង​ដែរ។ លក្ខណៈ​ពិសេស៖ - Processor : 3rd Generation Intel Core i7 and i5 Dual-Core with Turbo Boost Technology; 3rd Generation Intel Core i3 Dual-Core - Chipset : Mobile Intel QM77 អានបន្ត...
putdssl1

Notebook Vizio’s 2013​ កែ​ប្រែ​មុខមាត់​ជា​ថ្មី​ កាន់​តែ​ប្រសើរ​

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ Notebook ម៉ាក​ VIZIO ​រួច​មក​ហើយ​តាម​រយៈ​លេខ​មុន​ៗនៃ​ទស្សនាវដ្ដី​យើង ប៉ុន្តែ​សម្រាប់​ Notebook ម៉ាក​ VIZIO ថ្មី​នេះ​គឺ​ជា​ស៊េរី​ថ្មី​ដែល​រចនា​ឡើង​សម្រាប់​តម្រូវ​ការ​ប្រើប្រាស់​ ក្នុង​ឆ្នាំ​ ២០១៣។​ លោក​អ្នក​អាច​កម្សាន្ត​បាន​គ្មាន​ដែន​កំណត់​ជា​មួយ​នឹង​អេក្រង់​ Full HD ​ទំហំ​ 15.6 inch ​ព្រមទាំង​លក្ខណ​ multi-gesture ​ដែល​បាន​បន្ថែម​នៅ​លើ​ touchpad ​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ ជាង​មុន។​ អានបន្ត...
LG-Z360

កាន់​តែ​ប្លែក​ និង​អស្ចារ្យ​ជាមួយ​នឹង​ ultrabook ម៉ាក​ LG Z360

LG Z360 ​គឺ​ជា​ Ultrabook ​ថ្មី​មួយ​ក្នុង​ចំណោម​ Ultrabook ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ទម្ងន់​ស្រាល​ និង​ស្ដើង​បំផុត​ ដោយ​សារ​វា​មាន​ទម្ងន់​ត្រឹមតែ​ 1.13 kg ហើយ​និង​កម្រាស់​12.7mm​ ប៉ុណ្ណោះ។​ ចំណែក​ឯ​អេក្រង់​របស់​វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ IPS display ​ថ្មី​ ជាមួយ​នឹង​ទំហំ 13.3-inch ព្រម​ទាំង​មាន​កម្រិត​ភាព​ច្បាស់​ដល់​ទៅ​ 1920 x 1080 pixels ទៀត​ផង។​ ថ្វី​ត្បិត​តែ​អេក្រង់​របស់​វា​មិន​មាន​លក្ខណ​ អានបន្ត...
tewmhpfv

សាកល្បង​បច្ចេកវិទ្យា Convertible Ultrabook ដំបូង​គេ​ជាមួយ MSI S20

MSI S20 ​គឺ​ជា​ Ultrabook មួយ​ប្រភេទ​ដែល​មាន​មុខងារ​ជា​កុំព្យូទ័រ​ផង​ និង​ជា​ Tablet ​ផង​ ដែល​វា​មាន​ដំណើរ​ការ​ជា​លក្ខណ​ Ultrabook ជំនាន់​ទី​២ ដោយ​មាន​អេក្រង់ Touchscreen​ ។ S20 ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ជា​ Ultrabook ​មក​ Tablet ​យ៉ាង​ងាយ​ស្រួល​ ដែល​វា​ត្រូវ​បាន​បំពាក់​ដោយ​លក្ខណ​ Sliding Design។​ MSI S20 ត្រូវ​បាន​បំពាក់​ដោយ​ Windows 8 មក​ជាមួយ​ស្រាប់​ដែល​ក្រុមហ៊ុន​ Microsoft ​បាន​រៀប​ចំ​ជា​ថ្មី​នូវ​លក្ខណ​ អានបន្ត...
0enkpupe

ចាប់​ផ្ដើម​ការងារ​របស់​អ្នក​ជាមួយ Lenovo ThinkPad T430 Ultraportable Business Laptop

កុំព្យូទ័រ​ម៉ាក Lenovo ThinkPad T430 Ultraportable Business Laptop ជា​ប្រភេទ​កុំព្យូទ័រ​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​។ វា​មាន​រាង​ស្អាត ស្រាល​ ងាយ​ស្រួល​យក​តាម​ខ្លួន​ ម្យ៉ាងវិញទៀត​កុំព្យូទ័រ​ប្រភេទ​នេះ​អាច​កាន់​ថ្ម​ រហូត​ដល់​ទៅ ៣០ ម៉ោង​ ដែល​កុំព្យូទ័រ​ធម្មតា​មិន​អាច​កាន់​ដល់​។ វា​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ប្រភេទ Graphics NVIDIA NVS 5400 1GB ហើយ​ផ្ទាំង Keyboard ជា​ប្រភេទ​ Keyboard ដែល​មាន​ Optional Backlight ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ អានបន្ត...
20121119916105

កុំព្យូទ័រ​ Acer Aspire S7 រាង​ស្អាត​ដំណើរការ​លឿន

ជាមួយ​និង​លក្ខណៈ​ពិសេស​របស់​កុំព្យូទ័រ Acer Aspire S7 បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​មាន​ភាព​ទុកចិត្ត​និង​ពេញ​ចិត្ត​នៅ​ ពេល​ដែល​បាន​ឃើញ​កុំព្យូទ័រ​ប្រភេទ​នេះ ។ Acer Aspire S7 ត្រូវ​បាន​ដំណើរការ​ជាមួយ​នឹង​ Processor Intel Core i5-3317U មាន​អេក្រង់ Touch Screen អាច​ពត់​បាន 180 ដឺក្រេ។ ម្យ៉ាងវិញទៀត​វា​មាន​រាង​តូច​ស្អាត​ស្រាល​ដែល​អាច​ងាយ​ស្រួល​នៅ​ក្នុង​ការ​ យក​តាម​ខ្លួន​យ៉ាង​ប្រសើរ​បំផុត។ អានបន្ត...

U2442N-Ultra-Pro-Book-and-U2442V-wកុំព្យូទ័រ Gigabyte Notebook U2442N ជា​កុំព្យូទ័រ​ដែល​ស្ដើង​ និង​ស្អាត​បំផុត

កុំព្យូទ័រ​យូរ​ដៃ​ម៉ាក Gigabyte Notebook U2442N ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន Gigabyte ដែល​ត្រូវ​បាន​រចនា​ឡើង​ មាន​រាង​ស្អាត ស្រាល ស្ដើង​និង​មាន​ល្បឿន​លឿន​បំផុត។ កុំព្យូទ័រ​នេះ​មាន​គុណភាព​ខ្ពស់​ដែល​អាច​ប្រតិបត្តិ​ការងារ​ផ្សេងៗ បាន​យ៉ាង​លឿន។ លោក​អ្នក​ ប្រាកដ​ជា​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​ពេល​ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​នេះ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​យក​តាម​ខ្លួន អានបន្ត...

វិធី​បំបាត់​មុន​អង្កាម

ផ្ទៃមុខ​ជាចំណុច​ដំបូង​បំផុត​ដែល​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោកអ្នក​មើល​ មុនគេ​បង្អស់ ក្រៅពី​សរីរាង្គ​ផ្សេង​ទៀត។ ដូច្នេះ​បញ្ហា មុខ​កើតមុន​ជារឿង​មួយ​សំខាន់​បំផុត​សម្រាប់​មិត្ដ​បុរស​នារី​នាពេល​ បច្ចុប្បន្ន​នេះ ដែល​ធ្វើឱ្យ​ពួកគាត់​ខិតខំ​ព្យាយាម​ធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ ផ្ទៃមុខ​របស់​គាត់​ស្រស់ស្អាត និង​ជាទី​គយគន់​របស់​មនុស្ស​ផង​ទាំងពួង។ ស្ទើរតែ​គ្រប់​មនុស្ស​ទាំងអស់​ទៅហើយ​ដែលមាន​កើតនូវ​មុន អង្កាម​លើមុខ។ ពេលនេះ​លោកអ្នក​នាង​កញ្ញា​ទាំងអស់​ពិតជា​ចង់ដឹង​ថា តើធ្វើ​យ៉ាងណា​ទើប​កម្ចាត់​បញ្ហា​មុនអង្កាម​នេះបាន។រូបភាពទស្សនាវដ្ដីសុខភាពយើង
នៅលេខ​នេះ លោកអ្នក​ពិតជា​បានជ្រាប​ជាក់ជា​មិនខាន​ឡើយ អំពី​វិធី​បំបាត់​មុន​អង្កាម​នេះ តាម​រយៈការ​ធ្វើបទ​សម្ភាសន៍ជាមួយ​អ្នកនាង សោភា ម្ចាស់ហាង​ម៉ាលីនណា បកស្រាយ​នូវ​ប្រធាន​បទ​ខាងលើ​នេះ ដើម្បី​ចែកជូន​ដល់​ប្រិយមិត្ដ​អ្នកអាន​យកទៅ អនុវត្ដ​ដើម្បី​ផ្ទៃមុខ​ស្រស់ស្អាត។
វិធី​បំបាត់​មុន​អង្កាម
មុនអង្កាម​ជា​ប្រភេទ​មុនតូចៗ​ដែលកើត​នៅលើ​មុខ ដែល​ភាគច្រើន​វាកើត​នៅ​ច្រមុះ និង​ចង្កា​របស់​មនុស្ស​យើង ដែល​ធ្វើឱ្យ​លោកអ្នក​ពិបាក​ក្នុងការ​តុបតែង​មុខ ពេលដែល​ចេញទៅ​ណាមក​ណាម្ដងៗ។ ចំណែក​ឯវិធី​បំបាត់​មុនអង្កាម​វិញនោះ វា​មិនមែន​ជាការ​លំបាក​អ្វីទេ គឺ​គ្រាន់តែ​លោកអ្នក​ធ្វើការ​បកដោយ​ថ្នាំបក​មុន​យកវា​ចេញ ហើយ​ធ្វើការ​ម៉ាស្សា​មុខ​រាល់ពេល​ដែល​បកមុន។ លោកអ្នក​អាចប្រើ​ជាឡេ​ការពារ​ផ្ទៃមុខ នៅពេល​ដែល​លោកអ្នក​ចេញទៅ​ខាងក្រៅ កុំ​បណ្ដោយ​ឱ្យផ្ទៃ​មុខ​ត្រូវ​កម្ដៅថ្ងៃ​ដោយគ្មាន​អ្វីមកជួយ​ការពារ​នោះ។ កម្ដៅថ្ងៃ​អាចធ្វើ​ឱ្យ​លោកអ្នក​កើតមុន និង​ជាំមុខ​បានដោយ​ងាយ។
ជា​ធម្មតា​នៅពេល​ដែល​ត្រឡប់​មកពី​ខាងក្រៅ ផ្ទៃមុខ​តែងតែ​មាន​ធូលី​ដីហុយ​ជាប់នឹង​មុខជាក់​ជា​មិនខាន​ឡើយ ដូច្នេះ លោកអ្នក​គួរ​ជ្រើសរើស​ផលិតផល​មួយ​ចំនួន​មក​លុបលាង​មុខ​ដើម្បី​កុំឱ្យ​ កើតមុន។ ម្យ៉ាងវិញ​ទៀត​លោកអ្នក​អាច​ប្រើទឹក​ក្ដៅឧណ្ហ លាងមុខ​ក៏បាន។ ចំណែក​ឯវិធី​មួយទៀត​ដែលអាច​ឱ្យមុន​អង្កាម​របស់​លោកអ្នក​ថយចុះ​បន្ដិចម្ដង​ បាន ដោយ​ប្រើ​ក្រូចឆ្មារ​ចិតជា​បន្ទះ ស្ដើងៗ ហើយ​យកញី​សព្វ​ផ្ទៃមុខ វាក៏​ធ្វើឱ្យ​មុនអង្កាម​នោះជ្រុះ​បានដែរ។
វិធី​ទប់ស្កាត់​មុនអង្កាម
លោកអ្នក​ដែលកើត​មុនអង្កាម​នៅលើ​ផ្ទៃមុខ ជាពិសេស​គឺនៅ​លើច្រមុះ លោកអ្នក​គួរតែ​ឧស្សាហ៍​បកមុន​នោះចេញ ដោយ ថ្នាំ​បកមុន និងធ្វើ​ការ​ម៉ាស្សា​មុខជា​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ឬអាច​រយៈ​១០ថ្ងៃ​ម្ដង។ ការ​ប្រើប្រាស់​ឡេការពារ​ផ្ទៃមុខ​នៅពេល​ដែលចេញ​ទៅខាង​ក្រៅ និងការ​ជ្រើសរើស​ប្រើ​ផលិតផល​សម្អាត​មុខ​ក្រោយ​ពេលមក​ពីខាង​ក្រៅ នេះជា​រឿង​សំខាន់​មួយ​សម្រាប់​អស់លោក អ្នក​ទាំងអស់​គ្នា។
ដំបូន្មាន​អ្នក​ជំនាញ
បើចង់​បាន​ផ្ទៃមុខ​ស្រស់ស្អាតគ្មាន​មុន លោកអ្នក​ត្រូវចេះ​ថែរក្សា​ផ្ទៃមុខ​របស់​លោកអ្នក ត្រូវ​ម៉ាស្សា​មុខ ដើម្បី​សម្អាត​មុខ ដើម្បី​ធ្វើឱ្យ​ទន់​រលោង និង​គ្មានមុន។ លោកអ្នក​មិនត្រូវ​ប្រើប្រាស់​ផលិតផល​តាមគ្នា​នោះទេ ដោយសារ​តែ​ផ្ទៃមុខ​របស់​មនុស្ស​យើង មិនមែន​ដូចគ្នា​ទាំងអស់​នោះទេ។