ព្រឹត្តិការណ៍ Nokia World ដ៏ឱឡារិករបស់ Nokia ក្នុងក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមដែលបានប្រារព្ធធ្វើនៅរសៀលម៉ោង ២ ទើបកន្លងទៅនេះ ក្រុមហ៊ុនមិនត្រឹមបានបញ្ចេញ Phablet ២ស៊េរីប៉ុណ្ណោះទេ តែក៏នៅមាន Tablet Lumia 2520 មួយទៀត។ Tablet ថ្មីនេះមានអេក្រង់ ១០អ៊ីញ full HD ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows RT 8.1។
លក្ខណៈសម្បត្តិរបស់ Lumia 2520 នេះរួមមាន៖
Nokia Tablet Lumia 2520
- កាមេរ៉ាក្រោយទំហំ 6.7MP បំពាក់បច្ចេកវិទ្យា Carl Zeiss optic និង autofocus ហើយមាន Nokia Camera app ដូចនៅលើ Lumia 1520 និង 1320 ដែរ
- កាមេរ៉ាមុខទំហំ 2MP
- ប្រព័ន្ធប្រតិបត្តិការ Windows RT
- CPU ប្រភេទ Quad-core ល្បឿន 2.3GHz Krait 400
- RAM ទំហំ 2GB
- Memory ម៉ាស៊ីនទំហំ 32GB ហើយអាចបន្ថែម microSD បាន 32GB
- តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n, Wi-Fi Direct, dual-band, Bluetooth v4.0, USB v3.0
- ប្រព័ន្ធបណ្ដាញ 2G/3G/4G LTE
- មានបច្ចេកវិទ្យាផ្ទេរទិន្នន័យ NFC
- កម្រាស់ ៨,៩មីលីម៉ែត្រ
- ទម្ងន់ ៥៩០ក្រាម
- ពណ៌ចំនួន ៤ គឺ ស៊ីយ៉ាន់ (Cyan),ក្រហម, ខ្មៅ និងពណ៌ស
- ដាក់ស៊ីមបាន
- ដាក់ស៊ីមបាន
តាមប្រភពបានឱ្យដឹងថា Lumia 2520 នឹងចេញចុងឆ្នាំ ២០១៣ ផ្ដើមចេញពីទីផ្សារអាមេរិក អង់គ្លេស និងហ្វាំងឡង់ ដែលមានតម្លៃប្រហែល ៥០០ដុល្លារ
0 comments:
Post a Comment