វិធីបំបាត់មុនអង្កាម
មុនអង្កាមជាប្រភេទមុនតូចៗដែលកើតនៅលើមុខ ដែលភាគច្រើនវាកើតនៅច្រមុះ និងចង្ការបស់មនុស្សយើង ដែលធ្វើឱ្យលោកអ្នកពិបាកក្នុងការតុបតែងមុខ ពេលដែលចេញទៅណាមកណាម្ដងៗ។ ចំណែកឯវិធីបំបាត់មុនអង្កាមវិញនោះ វាមិនមែនជាការលំបាកអ្វីទេ គឺគ្រាន់តែលោកអ្នកធ្វើការបកដោយថ្នាំបកមុនយកវាចេញ ហើយធ្វើការម៉ាស្សាមុខរាល់ពេលដែលបកមុន។ លោកអ្នកអាចប្រើជាឡេការពារផ្ទៃមុខ នៅពេលដែលលោកអ្នកចេញទៅខាងក្រៅ កុំបណ្ដោយឱ្យផ្ទៃមុខត្រូវកម្ដៅថ្ងៃដោយគ្មានអ្វីមកជួយការពារនោះ។ កម្ដៅថ្ងៃអាចធ្វើឱ្យលោកអ្នកកើតមុន និងជាំមុខបានដោយងាយ។
ជាធម្មតានៅពេលដែលត្រឡប់មកពីខាងក្រៅ ផ្ទៃមុខតែងតែមានធូលីដីហុយជាប់នឹងមុខជាក់ជាមិនខានឡើយ ដូច្នេះ លោកអ្នកគួរជ្រើសរើសផលិតផលមួយចំនួនមកលុបលាងមុខដើម្បីកុំឱ្យ កើតមុន។ ម្យ៉ាងវិញទៀតលោកអ្នកអាចប្រើទឹកក្ដៅឧណ្ហ លាងមុខក៏បាន។ ចំណែកឯវិធីមួយទៀតដែលអាចឱ្យមុនអង្កាមរបស់លោកអ្នកថយចុះបន្ដិចម្ដង បាន ដោយប្រើក្រូចឆ្មារចិតជាបន្ទះ ស្ដើងៗ ហើយយកញីសព្វផ្ទៃមុខ វាក៏ធ្វើឱ្យមុនអង្កាមនោះជ្រុះបានដែរ។
វិធីទប់ស្កាត់មុនអង្កាម
លោកអ្នកដែលកើតមុនអង្កាមនៅលើផ្ទៃមុខ ជាពិសេសគឺនៅលើច្រមុះ លោកអ្នកគួរតែឧស្សាហ៍បកមុននោះចេញ ដោយ ថ្នាំបកមុន និងធ្វើការម៉ាស្សាមុខជារៀងរាល់មួយសប្ដាហ៍ម្ដង ឬអាចរយៈ១០ថ្ងៃម្ដង។ ការប្រើប្រាស់ឡេការពារផ្ទៃមុខនៅពេលដែលចេញទៅខាងក្រៅ និងការជ្រើសរើសប្រើផលិតផលសម្អាតមុខក្រោយពេលមកពីខាងក្រៅ នេះជារឿងសំខាន់មួយសម្រាប់អស់លោក អ្នកទាំងអស់គ្នា។
ដំបូន្មានអ្នកជំនាញ
បើចង់បានផ្ទៃមុខស្រស់ស្អាតគ្មានមុន លោកអ្នកត្រូវចេះថែរក្សាផ្ទៃមុខរបស់លោកអ្នក ត្រូវម៉ាស្សាមុខ ដើម្បីសម្អាតមុខ ដើម្បីធ្វើឱ្យទន់រលោង និងគ្មានមុន។ លោកអ្នកមិនត្រូវប្រើប្រាស់ផលិតផលតាមគ្នានោះទេ ដោយសារតែផ្ទៃមុខរបស់មនុស្សយើង មិនមែនដូចគ្នាទាំងអស់នោះទេ។
0 comments:
Post a Comment