"ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ" ត្រូវបានចែងក្នុងមាត្រា ៤៣ ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្តនិងប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់មកហើយនៃដូនតាខ្មែរ ។ អាស្រ័យដោយពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការ ទើបពិធីបុណ្យនីមួយៗនៅក្នុងសាសនាព្រះពុទ្ធ បានក្លាយជាបុណ្យប្រពៃណីជាតិ ហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិដោយស្របច្បាប់ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ។
ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោច ខែភទ្របទទៅដល់ថ្ងៃ១៤រោច ខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ១ បិណ្ឌ២...បិណ្ឌ១៤) និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅ ថា "ពិធីបុណ្យភ្ជុំបិណ្ឌ" ។
រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា : តាំងពីដើមឡើយ គេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ព្រះសង្ឃនារដូវស្សា ដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងផ្លាស់ប្ដូរស្ថានភាពសង្គម សេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំនាន់ទៅមួយជំនាន់ ក៏បានធ្វើឲ្យការកាន់បិណ្ឌចេះតែខើចទៅៗរហូតនៅសល់រយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។
ពាក្យថា "ភ្ជុំបិណ្ឌ" មានន័យថា ការប្រមូលដុំបាយ ឬការពូតដុំបាយដែលយើងតែងហៅថា "បាយបិណ្ឌ" ។ ចាប់តាំងពីថ្ងៃបិណ្ឌ ១ ប្រជាជនខ្មែរមួយចំនួនភ្ញាក់ពីព្រលឹម ឬ នាំគ្នាទទួលទានដំណេកនៅទីវត្តអារាមតែម្ដង ដើម្បីងាយស្រួលក្នុងការបោះបាយបិណ្ឌ ដោយការដើរជុំវិញព្រះវិហារប្រទក្សិណ បោះពីទិសខាងជើងទៅទិសខាងត្បូង ព្រោះគេមានជំនឿថា វិញ្ញាណរបស់បងប្អូន ជីដូនជីតា ញាតិមិត្តដែលស្លាប់បាត់បង់ជីវិតទៅនោះ អាចបានទៅកើតជាប្រេត ហើយជារៀងរាល់១ឆ្នាំម្ដង ប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមកទទួលយកនូវអានិសង្ស ដែលបងប្អូនសាច់សាលោហិតឧទ្ទិសទៅឲ្យ ហើយប្រេតទាំងនោះអាចចេញមកទទួលបានតែនៅពេលងងឹតៗគ្មានពន្លឺថ្ងៃប៉ុណ្ណោះ ។ ក្រៅពីការបោះបាយបិណ្ឌ គេក៏នៅមានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ចូលបច្ច័យបង្សុកូល ពូនភ្នំខ្សាច់ដើម្បីឧទ្ទិសមគ្គផលទាំងនោះឲ្យបានដល់បព្វការីជន និងមានអ្នកខ្លះទៀតគេជូនប្រាក់កាស នំចំណីដល់ចាស់ទុំជនក្រីក្រ អ្នកសុំទាន ជនពិការ ឬយាយជី តាជី ដែលនៅសំណាក់ធម៌ថែរក្សាក្នុងទីវត្ត អារាមនោះ ។
ទោះមិនមែនជាការបង្រៀនរបស់ព្រះពុទ្ធក្តី ប៉ុន្តែតាមទំនៀមទម្លាប់ ប្រជាពុទ្ធសាសនិកខ្មែរមានជំនឿថា ក្នុងរយៈពេល១៥ថ្ងៃ នៃពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ ប្រជាជនខ្មែរតែងតែឆ្លៀតពេលទៅវត្តយ៉ាងហោចណាស់ក៏បានទៅវត្តចំនួនម្ដងដែរ ទោះបីជាមានការមមាញឹកក្នុងការងារចិញ្ចឹមជីវិតយ៉ាងណាក៏ដោយ បើពុំនោះទេអ្នកទាំងនោះនឹងត្រូវបងប្អូន ជីដូន ជីតា ដែលបានស្លាប់ទៅជេរដាក់បណ្ដាសាឲ្យរងទុក្ខវទនា ក្រីក្រលំបាកព្រោះប្រេតទាំងនោះត្រូវដើររកកុសល ផលបុណ្យមានជាទាន ម្ហូបអាហារនៅតាមទីវត្តអារាមនានា បើមិនឃើញទេ នឹងខឹងសម្បាជាមិនខានឡើយ។ ហេតុដូចនេះហើយ ទើបនៅទីវត្តអារាមនានាទូទាំងប្រទេសតាំងពីព្រលឹម គេឮសូរតែសំឡងខ្ញៀវខ្ញារ សំឡេងសូត្រធម៌របស់ព្រះសង្ឃយ៉ាងគួររីករាយក្នុងសន្ដានចិត្តជ្រះថ្លាគ្រប់ៗគ្នា។ ភ្ជាប់ជាមួយនឹងការធ្វើចង្ហាន់ មានបង្អែម ចម្អាប គេតែងនិយមវេចនំអន្សម នំគម ផងដែរ ព្រោះនំប្រភេទនេះអាចរក្សាទុកបានយូរទៅថ្ងៃមុខ(មតិខ្លះអះអាងថា ជាឥទ្ធិពលពីសាសនាព្រាហ្មណ៍ ព្រោះនំអន្សម នំគម ជាតំណាងឲ្យលិង្គព្រះឥសូរនិងយោនីនាងឧមា ដែលជាគ្រឿងសក្ការៈសម្រាប់គោរពបូជាក្នុងសាសនាព្រាហ្មណ៍) ។
ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរគ្រប់រូប ដៃកាន់ចង្ហាន់ទៅទីវត្តអារាមក្នុងទឹកមុខញញឹម និងមានសង្ឃឹមក្នុងចិត្តថា នឹងបានវេរប្រគេនចង្ហាន់ អុជធូប ឧទ្ទិសបន់ស្រន់រំលឹកគុណសូមឲ្យបងប្អូន ញាតិមិត្តទាំងអស់មកទទួលយកនូវកុសល ផលបុណ្យដែលខ្លួនបានឲ្យ កុំឲ្យឈរមើលគេ កុំឲ្យដណ្ដើមម្ហូបចំណីរបស់គេ ហើយក៏សុំឲ្យជួយថែរក្សាកូនចៅដែលនៅរស់ប្រកបដោយសេចក្ដីសុខចម្រើនតរៀងទៅ ៕

0 comments:
Post a Comment