ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្ជុំបិណ្ឌម្ដងៗ ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់គ្រួសារតែងតែរៀបចំវេចនំ អន្សម (មិនដែលខាន)មិនថាផ្ទះគេ ឬ ផ្ទះខ្ញុំនោះទេ។ សកម្មភាពនេះ យើងតែងសង្កេតឃើញនៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ៗផ្ទះញាប់ដៃញាប់ជើង ម្នីម្នាររៀបចំវេចនំដើម្បីទុកចូលរួម ក្នុង ឱកាស ភ្ជុំបិណ្ឌ ។ នំដែលយើងវេចរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម ។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមាដែលជាព្រះមហេសីរបស់ព្រះឥសូ។ ម្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ គ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះ ពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ)ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
“នំអន្សម” មានដើមកំណើតតាំងពីបុរមបុរាណនៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាណ៍ពិពាណ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។
អត្ថន័យ ៖
“អន្សម” តាមវចនានុក្រមសម្ដេចសង្ឃពន្យល់ថា៖ ឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ជប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក) មានរាងមូល រលស្មើជចុងស្មើដើម ចម្អិនដោយស្ងោរ ឬ អាំងក៏មាន។
មូលហេតុដែលនាំឲ្យវេចនំនេះ ៖
យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាង នំអន្សមនេះជាដើម។ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមាដែលជាព្រះមហេសីរបស់ព្រះឥសូ។ ម្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ គ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះ ពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ)ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។
“នំអន្សម” មានដើមកំណើតតាំងពីបុរមបុរាណនៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាណ៍ពិពាណ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។
របៀបធ្វើនំអន្សមសង្ខេប៖
ដំបូង យើងត្រូវហែកស្លឹកចេក ឬ ស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាតនិងត្រូវត្រៀមខ្សែ សំរាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។ បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱ ជារស ហើយត្រូវលាងសណ្តែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជាម្រេច អំបិល មើមខ្ទឹមសរជាដើម។ ក្រោយមក យើងអាចវេចបានហើយ។ ការវេចយើងត្រូវចំណាយពេលពី១ ទៅ ២ម៉ោងអាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។ ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគា្នឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក បន្ទាប់មករោយសណ្តែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើ ហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។ បន្ទាប់ពីវេច ហើយយើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺ ចង។ ការចងនំមិនមែនជាការងាយនោះទេ។ យើងត្រូវចងឲ្យណែនល្អ បើមិនដូច្នេះទេនៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។ បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ ។ការស្ងោរយើងត្រូវចំណាយពេលប្រមាណពី៥ទៅ៦ម៉ោងទំរាំ តែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ច យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំបានឆ្អិនល្អ។
0 comments:
Post a Comment