មកដល់ពេលនេះ នៅតែមានចម្ងល់ខ្លះៗនៅឡើយ ជុំវិញការហៅទូរសព្ទថាជា smartphone ឬ mobile phone។ តើពឹងផ្អែកលើចំណុចណាខ្លះ ដែលបង្ហាញលក្ខណៈសម្គាល់ពីប្រភេទទូរសព្ទទាំង ២ នេះ?
Mobile Phone៖
@ Mobile Phone ឬអាចហៅថា cellular phone, cell phone និង hand phone ក៏បាន ជាប្រភេទទូរសព្ទដែលមានលក្ខណៈសម្បត្តិសាមញ្ញៗមានមុខងារសមល្មម សម្រាប់តែការហៅចេញ ហៅចូល និងផ្ញើសារប៉ុណ្ណោះ។ និយាយឱ្យចំទៅ ទូរសព្ទធុននេះ ពីមុនមកពុំមានប្រើប្រព័ន្ធប្រតិបត្តិការ (OS) ទំនើបៗ, កាមេរ៉ា ឬអ៊ីនធឺណិតបានឡើយ។ តែនាពេលបច្ចុប្បន្ន គេឃើញមានមួយៗហើយ ដែលខ្លះមាន web browser អាចផ្ញើ MMS និងរហូតដល់ផ្ញើ Email បានទៀតផង។
Nokia 100
@ ខណៈ Mobile Phone ពុំមានកម្មវិធីច្រើន តែកាន់ថ្មបានយូរជាងពពួកទូរសព្ទដៃទំនើបៗប្រភេទ smartphone ឆ្ងាយណាស់ ឧទាហរណ៍ mobile phone ខ្លះអាចបើកចោល (standby) បានរហូតជាង ១ខែ (៨៤០ម៉ោង) ជាងឯណោះ។
Smartphone៖
@ គ្រាន់តែឮប្រហែលប្រិយមិត្តអាចសន្និដ្ឋានបានរួចទៅហើយថា អ្វីជា smartphone។ ជាការពិតណាស់ សព្វថ្ងៃក្រុមហ៊ុនទូរសព្ទជាច្រើនកំពុងប្រកួតប្រជែងគ្នាយ៉ាង ខ្លាំង ដោយខិតខំសម្អិតសម្អាងទូរសព្ទពីមួយជំនាន់ទៅមួយជំនាន់របស់ខ្លួន ឱ្យកាន់តែទំនើបឡើងៗ ដែលទាំងអស់នេះសុទ្ធសឹងជា smartphone។
@ smartphone អាចនិយាយបានថា ជាការច្របាច់បញ្ចូលទំនើបកម្មរវាង Mobile Phone (និយមន័យខាងលើ) និង Personal Digital Assistant (PDA) ដែលជាក្រុមឧបករណ៍ប្រភេទ handheld ត្រូវបានគេផលិតឡើងមានមុខងារ និងសមត្ថភាពដោះស្រាយការងារបានច្រើនយ៉ាង ប្រហាក់ប្រហែលនឹងកុំព្យូទ័រ។
និយាយឱ្យចំទៅ smartphone ជាប្រភេទទូរសព្ទកាត់កុំព្យូទ័រ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ (OS) ដែលសព្វថ្ងៃមានដូចជា៖ iOS, Android, Windows Phone, BlackBerry ជាដើម និងបានបំពាក់មុខងារពិសេសៗច្រើនជាងទូរសព្ទធម្មតា (mobile phone)។
លក្ខណៈដ៏គួរឲ្យកត់សម្គាល់របស់ Smartphone មានដូចជា ការបំពាក់មុខងារ Portable Media Players អាចចាក់ចម្រៀង ឬវីដេអូបាន។ កាន់តែទំនើបគឺការភ្ជាប់កាមេរ៉ា (Digital Camera) និង វីដេអូកាមេរ៉ា (Pocket Video Camera) ហើយ smartphone ទំនើបខ្លះថែមទាំងមានមុខងារស្វែងរកទីតាំង GPS ទៀតផង។
@ មិនតែប៉ុណ្ណោះ នាពេលបច្ចុប្បន្ន
អត្ថន័យ Smartphone ក៏រួមបញ្ចូលទាំងអេក្រង់ធំ, មាន Web Browser និង
Touchscreen ដែរ។ សរុបមកសមត្ថភាពរបស់ទូរសព្ទ Smartphone
គឺខ្ពស់ជាងទូរសព្ទធម្មតា
ដែលគេប្រើបានតែសម្រាប់ការនិយាយទាក់ទងគ្នា។ ជាក់ស្ដែង Lumia 900 របស់ Nokia ដែលបានប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 7.5 Mango មានអេក្រង់ ៤,៣អ៊ីញ, កាមេរ៉ា 8MP, ប្រើអ៊ីនធឺណិតបាន (2G/3G) ហើយខ្លះរហូតដល់ 4G ទៅហើយដែរ។
@ ពាក្យ Smartphone
ចាប់ផ្ដើមមានតាំងពីឆ្នាំ ១៩៧៣ មកម្ល៉េះ។
តែទោះជាយ៉ាងណាពុំទាន់មាននិយមន័យណាជាផ្លូវការនៅឡើយទេ
និងនៅមិនទាន់ញែកឲ្យដាច់ទាំងស្រុងរវាង Smartphone
និងទូរសព្ទធម្មតា។ យ៉ាងណាមិញ ខាងលើនេះ
ជាចំណុចមួយចំនួនដែលអាចចាត់ទុកជាទូរសព្ទ Smartphone។
នៅមានពាក្យបច្ចេកទេសជាច្រើនទៀត ដែលគួរស្វែងយល់បន្ថែម សូម ចុចត្រង់នេះ ដើម្បីបន្តអាន …
នៅមានពាក្យបច្ចេកទេសជាច្រើនទៀត ដែលគួរស្វែងយល់បន្ថែម សូម ចុចត្រង់នេះ ដើម្បីបន្តអាន …
0 comments:
Post a Comment