ទើបតែមកទទួលរង្វាន់ ជាមួយស្រីកំណាន់ចិត្ត Sunnykoko សប្ដាហ៍មុនសោះ ម្សិលមិញនេះ Jamison
បានមកបើករង្វាន់ម្ដងទៀតហើយ។
ក្នុងការបង្ហាញខ្លួនទទួលរង្វាន់លើកនេះ ប្លែកពីសប្ដាហ៍មុន ដោយ
Emperor King ២សប្ដាហ៍រូបនេះ មកទទួលរង្វាន់តែម្នាក់ឯងប៉ុណ្ណោះ។ អុញ!
ម៉េចម្នាក់ឯងអីចឹង? ចុះម្ចាស់រង្វាន់ Challenge
អត់មកបើករង្វាន់ទេអី?
រកម្ចាស់រង្វាន់ Challenge ឯណាទៀត
បើ Jamison ដណ្ដើមយកអស់ហើយហ្នឹង! សប្ដាហ៍នេះ
គឺជាសប្ដាហ៍ដ៏ជោគជ័យមួយសម្រាប់ Jamison ដោយ Emperor King
រូបនេះមិនត្រឹមតែអាចរក្សាតំណែងដ៏មានអំណាចនេះទេ
ថែមទាំងអាចដណ្ដើមបានតំណែងម្ចាស់រង្វាន់ Host Challenge ទៀតផង
ដែលធ្វើឲ្យស្ដេចនៃប្រទេស Turkey រូបនេះ ទទួលបានរង្វាន់រហូតដល់ទៅ
6,000 Sabay Golds តែម្នាក់ឯង ខណៈរង្វាន់សម្រាប់ Emperor King និង Host Challenge មានត្រឹមតែ 3,000 Sabay Gold ប៉ុណ្ណោះ។
TroubleMaker
ជុំវិញការទទួលបានតំណែងសំខាន់ទាំង២
ក្នុងសប្ដាហ៍តែមួយ Jamsion បានអួតប្រាប់ Sabay ថា៖
“ចំពោះការរក្សាតំណែង Emperor King គឺមានភាពពិបាកបន្តិច
ព្រោះសត្រូវមានរហូតដល់ទៅ៣ប្រទេស ប៉ុន្តែសម្រាប់ Challenge
កាប់សម្លាប់វិញ មិនថាក្នុង Instance ឬ ប្រយុទ្ធជាមួយអ្នកក្លាហានដទៃ
គឺដឹងតែឈ្នះហើយ”។ ម្ចាស់តំណែង Emperor King
ពីរសប្ដាហ៍ជាប់គ្នារូបនេះបានបន្តទៀតថា
ក្នុងការទប់ទល់នៃការសម្រុករបស់ប្រទេសទាំង៣ Jamison
បានរៀបចំក្បួនយុទ្ធសាស្ត្រការពារយ៉ាងម៉ត់ចត់ ដោយស្ដេចនៃប្រទេស
Turkey រូបនេះ បានបែងចែកកងទ័ពជា៣ក្រុមសម្រាប់ការពារផ្លូវទាំង៣។
Jamison
ប៉ុន្តែសម្រាប់ការការពារនេះ Jamison
បានបញ្ជាក់ថា គេមិនសូវយកចិត្តទុកដាក់ខ្លាំងទៅលើផ្លូវកណ្ដាលទេ
ព្រោះផ្លូវនេះសត្រូវមិនសូវសម្រុកឡើយ។ អ្វីដែលបារម្ភ
គឺផ្លូវសងខាងទាំង២ ដែលជាផ្លូវទូលាយ
និងមិនមានឧបសគ្គអ្វីដូចផ្លូវកណ្ដាលឡើយ
បើសិនជាមិនមានកងទ័ពប្រទេសរបស់ Emperor King មកការពារ។
Jamison
បន្ទាប់ពីប្រាប់ពីយុទ្ធសាស្ត្រការពារតំណែង Emperor King របស់ខ្លួនដល់ Sabay
ហើយ Jamison បានត្អូញបន្ថែមថា សម្រាប់ការរក្សាតំណែង
ដើម្បីទទួលបានរង្វាន់ 10,000 Sabay Golds
នៅសប្តាហ៍បន្ទាប់ដូចជាមិនសូវមានសង្ឃឹមសោះ។ ទោះជាយ៉ាងណា
នឹងនៅតែចូលរួមប្រយុទ្ធ និងព្យាយាមសម្លាប់ដូចសព្វដង
មិនមែនដើម្បីតែរង្វាន់មួយមុខទេ
ប៉ុន្តែក៏ដើម្បីភាពសប្បាយរីករាយជាមួយមិត្តភ័ក្ដិផងដែរ។
ចង់ដឹងថា Jamsion អាចរក្សាតំណែង
Emperor King និងទទួលរង្វាន់ 10,000 Sabay Golds
សម្រាប់សប្ដាហ៍ចុងក្រោយនេះ ឬយ៉ាងណា
កុំភ្លេចតាមដានលទ្ធផលដែលរន្ធត់នេះជាមួយម៉ុងហ្គោល៕
0 comments:
Post a Comment