លោក ម៉ា សេរី ប្រធានផ្នែកកីឡានៅ CTN
បានឲ្យដឹងថា កម្មវិធីប្រដាល់នាចុងសប្ដាហ៍នេះ
អត់មានការផ្អាកអ្វីដូចការសង្ស័យរបស់ទស្សនិកជននោះទេ។
ការលើកឡើងនេះនៅចំពេលគ្រួសារខ្មែរភាគច្រើននទូរសព្ទប្រាប់កូនចៅ
កុំទាន់ឲ្យវិល ចូលភ្នំពេញវិញក្នុងអំឡុងពេលនេះ។ ជាមួយនោះលោក ទី
រ៉ាណាត អ្នកផលិតកម្មវិធី និង ជាពិធីករនៃស្ថានីយទូរទស្សន៍
ប៉ុស្តិ៍លេខ៣ បានថ្លែងថា សូមបងប្អូនកុំបារម្ភអី ហើយ
ក៏គ្មានរឿងអីកើតឡើងដែរ
ព្រោះស្ថានភាពមិនដូចការនិយាយពីមាត់មួយទៅមាត់មួយនោះទេ។
ទន្ទឹមនឹងនេះកម្មវិធីកីឡានៅស្ថានីយក្នុងស្រុកមួយនេះនៅតែ
ដំណើរការជូនបងប្អូននាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដូចសប្ដាហ៍
កន្លងទៅដែរ។
ដោយឡែក លោក សេង កដិកា ប្រធានគ្របគ្រងកម្មវិធីកីឡានៅប៉ុស្តិ៍លេខ៥ មិនអាចទាក់ទងបានដោយទូរសព្ទត្រូវបានបិទ។ ប៉ុន្តែ លោក ហ៊រ ង៉ែត ពិធីករកីឡាប្រចាំស្ថានីយក្នុងស្រុកមួយនេះបានបង្ហើបថា រាល់កម្មវិធីប្រដាល់ និង កម្មវិធីកីឡានានានៅបន្តសកម្មភាពដដែលចុងសប្ដាហ៍នេះ។
ចម្ងល់ និង ការភ័យខ្លាចមិនសូវហ៊ានចេញក្រៅ ឬ មិនចង់ទៅទស្សនាកម្មវិធីប្រដាល់តាមប៉ុស្តិ៍របស់ប្រិយមិត្តនេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រកាលថ្ងៃទី ២៨ កក្កដា កន្លងទៅ។ ទោះយ៉ាងណាសភាពការណ៍នៅភ្នំពេញគឺធម្មតា ហើយ កម្មវិធីកីឡាទាំងឡាយនៅដំណើរការធម្មតានៅចុងសប្ដាហ៍នេះ៕
0 comments:
Post a Comment