ចិនប្រើ TOM-Skype តាមដានសកម្មភាពប្រជាជន Trackback
ប្រទេសកុំមុយនិសចិនថ្មីៗនេះ បានប្រើកម្មវិធីទំនាក់ទំនង Skype របស់ Microsoft ដើម្បីស៊ើបអង្កេតលើសកម្មភាពប្រជាជនរបស់ខ្លួន។ តើចិនស៊ើបអង្កេតសកម្មភាពប្រជាជនខ្លួនយ៉ាងដូចម្ដេចទៅ? បើយោងតាមការស្រាវជ្រាវរបស់និស្សិត Jeffrey Knockel ដែលបានបញ្ចប់ជំនាញផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ New Mexico ថា ចិនបានដាក់ក្រុមហ៊ុនទូរគមនាគមន៍ TOM online របស់ខ្លួន ដោយសហការជាមួយ Microsoft បង្កើតកម្មវិធីរួមគ្នាគឺ TOM-Skypeដោយកម្មវិធីនេះផ្ដោតលើសារ ដែលបានផ្ញើតែមិនអាស្រ័យលើ VOIP។ ពេលដែលសារត្រូវបានផ្ញើ សារទាំងនោះនឹងត្រូវបានថតទុករួចបញ្ជូនទៅកាន់ Sever របស់ TOM។ ពេលនោះគេនឹងដឹងថាអ្នកប្រើប្រាស់តើកំពុងធ្វើអ្វី។
នៅពេលសាកសួរ Microsoft បាន ការពារខ្លួនថា Tom Online ជាភាគហ៊ុនធំ ដូច្នេះគេមានសិទ្ធិក្នុងការផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ផ្សេងៗ ដើម្បីឲ្យស្របតាមច្បាប់ក្នុងក្នុងស្រុករបស់គេ។
យ៉ាងណាមិញ ការលើកឡើងនេះ ខុសទៅនឹងគោលជំហររបស់ Microsoft លើបញ្ហាការការពារសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន និងការបញ្ចេញមតិដោយសេរី របស់ពលរដ្ឋគ្រប់រូប។
ចុចត្រងនេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាផ្សេងៗ
0 comments:
Post a Comment