ជម្លោះរឿងបាត់លុយពីរពាន់រៀល ប្រពន្ធរត់ទៅចង.កខឹងប្តីវាយ
ថ្ងៃសៅរ៏ ទី៩ ខែមីនា ឆ្នាំ២០១៣ ម៉ោង ១៥:១៥
រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួន
បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ
ដែលតាមការអះអាងរបស់ក្រុមគ្រួសារថា
មូលហេតុបណ្តាលមកពីស្ត្រីរូបនោះខឹងប្តីវាយធ្វើបាប
បន្ទាប់ពីមានជម្លោះរឿងបាត់លុយត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក
ថ្ងៃទី៨ មីនា នៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ ។ស្ត្រីដែលចង.កសម្លាប់ខ្លួននេះឈ្មោះ ស៊ុម
បុល អាយុ៣១ឆ្នាំ ជាអ្នកលក់ចេកចៀន
បានយកក្រមាទៅចង.កជាប់ជាមួយឆ្នឹមផ្ទះ ចំណែកឯប្តីឈ្មោះ ទុំ
ហ៊ាន អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារស្ត្រីរូបនេះឱ្យដឹងថា
អ្វីដែលធ្វើឱ្យនាងឈានដល់ការចង.កសម្លាប់ខ្លួនបែបនេះ
គឺដោយសារតែមានទំនាស់គ្នាជាមួយប្តីរហូតដល់មានការវាយតប់ថែម
ទៀតផង ហើយទំនាស់នោះ ផ្តើមចេញពីការបាត់លុយចំនួន២ពាន់រៀល
ដោយបុរសជាប្តីបានប្រាប់ថា
ខ្លួនជាអ្នកយកប៉ុន្តែយកតែ១ពាន់រៀលទេ ហើយប្រពន្ធមិនជឿ ។ប្រភពដដែលបានបន្តថា
ដោយសារប្រពន្ធមិនជឿបែបនេះ បង្កឱ្យមានទំនាស់គ្នាបន្តិចបន្តួច
ហើយបុរសជាប្តីបានវាយប្រពន្ធបណ្តាលឱ្យភ្ញាក់ផ្អើលទាំងព្រឹក ។
ខណៈនោះ ស្ត្រីជាប្រពន្ធបានទៅប្តឹងលោកមេភូមិឱ្យជួួយរកយុត្តិធម៌
ហើយលោកមេភូមិបានធ្វើការសម្រុះសម្រួលគ្នារហូតចប់សព្វគ្រប់ទើប
ត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីលោកមេភូមិទៅផ្ទះបាត់
ស្ត្រីរូបនេះបានឡើងទៅលើផ្ទះរួចចង.កសម្លាប់ខ្លួនតែម្តង
តែភ្លាមៗនោះមិនមាននរណាម្នាក់ដឹងឡើយ លុះមួយសន្ទុះក្រោយមក
ម្តាយរបស់នាងដោយសារបាត់មិនឃើញកូនយកចេកចៀនទៅលក់
ក៏ប្រើក្មេងស្រីម្នាក់ឱ្យទៅហៅ ។នៅពេលក្មេងស្រីម្នាក់នោះទៅដល់ឃើញស្ត្រីរូប
នេះចង.កសម្លាប់ខ្លួន
ក៏ស្រែកប្រាប់ស្ត្រីជាម្តាយរបស់នាងបង្កឱ្យមានការភ្ញាក់ផ្អើល
ឡើង
ហើយអ្នកជិតខាងបាននាំគ្នាទៅស្រាយក្រមាទម្លាក់ចុះធ្វើការ
សង្គ្រោះភ្លាមៗដែរ ប៉ុន្តែនាងបានស្លាប់បាត់ទៅហើយ
។ក្រោយពេលកើតហេតុ
កម្លាំងសមត្ថកិច្ចបានចុះទៅកាន់ទីនោះធ្វើកោសល្យវិច័យ
និងបាននាំខ្លួនបុរសជាប្តីទៅសាកសួរនៅប៉ុស្តិ៍ផងដែរ ៕
0 comments:
Post a Comment