“ក្បត់ហួសទៅហើយ ”បើកឆាកBest of the Best 2013″ Trackback
បទ “ក្បត់ហួសទៅហើយ” របស់លោក ព្រាប សុវត្ថិ បានបើកឆាកកម្មវិធី Best of the Best របស់ផលិតកម្មរស្មីហង្សមាស កាលពីល្ងាចម្សិលមិញនៅ សាលមហោស្រពកោះពេជ្រ។
កញ្ញា ពេជ្រ សោភា ត្រូវបានរៀបចំឲ្យជិះលើខ្សែរ៉ត ហោះដូចអ្នកលេងសៀក ចំណែកឯShow នៃបទចម្រៀងរបស់កញ្ញាឱក សុគន្ធកញ្ញាវិញ ក៏មិនចាញ់កញ្ញា ពេជ្រ សោភា ដែរ។ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេរៀបចំឲ្យស្លៀកពាក់សរ អមដោយអ្នករាំស្រីជាច្រើនអ្នកកាន់ទៀន និងមានមនុស្សតែងខ្លួនជាសត្វស្លាបហោះផងដែរ។ រីឯ យក ថិតរដ្ឋា លេចចេញមកលើឆាកដោយពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ប៉ុន្តែសំឡេងគាំទ្រចំពោះរូបនាងក៏មិនណយដែរ។ យប់មិញនេះ ក្រុមហ៊ុនហង្សមាសក៏បានបង្ហាញនៃសមាជិកថ្មីរបស់ “ផលិតកម្ម Phleng Record” ដែលក្រុមហ៊ុនទើបតែបង្កើតថ្មីផងដែរ ។ សមាជិកថ្មីនៅក្នុងផលិតកម្មថ្មីនោះ មានសមាជិករហូតដល់ទៅ១៤ នាក់ឯណោះ។ ទស្សនិកជន ចាប់អារម្មណ៍ខ្លាំងចំពោះ Best of the Best 2013 គឺថាកម្មវិធីមួយនេះ ត្រូវបានការរៀបចំឡើងល្អឥតខ្ចោះ ទាំងការរៀបចំឆាក ភ្លើងពណ៌ និងការបង្ហាញShow នៃបទចម្រៀងនីមួយៗ ដែលធ្វើឲ្យទស្សនិកជនប្លែកភ្នែកបំផុត។ ព្រឹត្តិការណ៍ Best of the Best 2013 បានចាប់ផ្ដើមពីម៉ោង៧ រហូតដល់ម៉ោង១២ យប់៕
0 comments:
Post a Comment