Microsoft ប្រឈមការពិនិយពីគណៈកម្មការអឺរ៉ុប Trackback
គណៈកម្មការច្បាប់របស់អឺរ៉ុបថ្ងៃនេះ បានប្រកាសថា នឹងចាត់វិធានការដាក់ពិន័យ Microsoft ខណៈដែល Microsoft រងការចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុប។
ការពិន័យនេះគឺធ្វើឡើងក្រោយពី Microsoft មិនបានគោរពកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយគណៈកម្មការច្បាប់អឺរ៉ុប ក្នុងការផ្ដល់ជម្រើស Web Browser ផ្សេងៗ ក្រៅពី Internet Explorer របស់ខ្លួន។
ទោះជាយ៉ាងណា ក្រុមហ៊ុន software ដ៏ធំមួយនេះបានឆ្លើយថា នេះដោយសារក្រុមហ៊ុនមានបញ្ហាបច្ចេកទេស ទើបធ្វើឲ្យក្រុមហ៊ុននៅមិនទាន់អនុវត្តតាមការព្រមព្រៀងបាន។
ជុំ វិញរឿងនេះគេហទំព័រ Reuters បានរាយការណ៍ថា គណៈកម្មការច្បាប់នៅអឺរ៉ុបគ្រោងនឹងពិន័យ Microsoft នៅខែក្រោយនេះ ហើយទំហំទឹកប្រាក់ដែលពិន័យអាចទំហំប្រមាណ ៧,៤ពាន់លានដុល្លារ អាមេរិកដែលស្មើជិត ១០ ភាគរយនៃចំណូលសរុបប្រចាំរបស់ក្រុមហ៊ុន៕
ចុចត្រង់នេះ ដើម្បីតាមដានពត៌មានបច្ចេកវិទ្យាថ្មីៗ
0 comments:
Post a Comment