អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, February 12, 2016

ភ្នាក់ងារ ៖ ប្លង់​ថត​ភាពយន្ត Angelina Jolie នៅ​បាត់ដំបង​ព្រឹក​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង

ប្រមាណ​ជា​១​សប្ដាហ៍​មក​ហើយ ដែល​ភាពយន្ត​ផលិត​ដោយ​តារា​លំដាប់​ពិភព​លោក Angelina Jolie បាន និង​កំពុង​ថត​ក្នុង​ខេត្ត​បាត់ដំបង។ នៅ​ថ្ងៃ​នេះ តាម​លោក ណារ័ត្ន ជា​ភ្នាក់​ងារ​រាយការណ៍​ពី​ខេត្ត​បាត់ដំបង តាម​សំដី​សមត្ថកិច្ច​រក្សា​សណ្ដាប់​ធ្នាប់​នៅ​ជុំវិញ​បរិវេណ​ថត​នោះ​គឺ​ថា សកម្មភាព​ដែល​ចាប់​ផ្ដើម​តាំង​ពី​ព្រលឹម​ថ្ងៃ​នេះ គឺ​ឈុត​ជម្លៀស​ប្រជាជន​ចេញ​ពី​ក្រុង។ លោក ណារ័ត្ន ថ្លែង​ថា “រូប​ភាព​ដែល​ខ្ញុំ​ផ្ដិត​បាន​ពី​ព្រឹក​មិញ គឺ​គ្រាន់​ជា​ការ​ប្រមូល​ផ្ដុំ​កម្លាំង...

កវី​លាក់មុខ​​ និពន្ធ​​ចម្រៀង​​ជិត​ ១ពាន់​បទ​ឲ្យ​ផលិតកម្ម​​ធំៗ​​ជាង ២០ឆ្នាំ

 ចាប់​អាជីព​ជា​អ្នក​តែង​និពន្ធ​ទំនុក​ច្រៀង​លក់​ឲ្យ​ផលិតកម្ម​តាំង​ពី​ ទសវត្សរ៍​ឆ្នាំ​៩០ លោក ជៀក រិទ្ធី ថាបទ​ចម្រៀង​​របស់​លោក​មាន​​ជិត ១ពាន់​បទ​ហើយ ដែល​មាន​លក់​​ឲ្យ​ផលិតកម្ម​មាន​ឈ្មោះ​បោះ​សំឡេង​ ៤-៥ ​ដែរ។  ថ្វី​ត្បិត​តែ​មាន​ចំណូលចិត្ត​ស្រលាញ់​សិល្បៈ ប៉ុន្តែ​បើ​ក្រឡេក​មើល​ក្រុម​គ្រួសារ​កវី​វ័យ ៤៦ឆ្នាំ​រូប​នេះ សុទ្ធ​តែ​ជា​កូន​ចៅ​ចិន​ដែល​មាន​ឪពុកម្ដាយ​ និង​បងប្អូន​សុទ្ធ​តែ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​​ប្រចាំ​ខេត្តតាកែវ​...

Friday, March 6, 2015

បុណ្យកឋិនទានមហាគ្រួសារ ឆ្នាំ២០១៤

នៅក្នុងឆ្នាំថ្មីឆ្នាំ២០១៤ រដូវកាលនៃពិធីបុណ្យកឋិនទានដែលជាពិធីបុណ្យ​នៅក្នុង​ព្រះពុទ្ធសាសនាបានចូលមកដល់ ហើយ​បុណ្យកឋិនទាននេះ ក៏ជាពិធីបុណ្យមួយ​ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានអនុញ្ញាតដល់ពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធា ជ្រះថ្លាមុតមាំនៅក្នុងព្រះពុទ្ធសាសនាបានបំពេញទាន ដែលហៅថា"ចីវរទាន" ដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលបានលះបង់ផ្ទះសំបែង ចូលខ្លួនមកសាង ព្រះផ្នួលបួសនៅក្នុងពុទ្ធសាសនា...

Friday, February 27, 2015

បុណ្យកឋិនទានវត្តដូនល្អ ឆ្នាំ២០១៣

ខ្ញុំនិងក្រុមគ្រួសារបានរួមគ្នាធ្វើបុណ្យកឋិនទានប្រគេន ចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទឧទ្យាន (ហៅវត្តដូនល្អ) ស្ថិតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាវត្តស្រុកកំណើតរបស់ខ្ញុំ កាលពីថ្ងៃ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ នេះគឺជាលើកទីមួយហើយដែលខ្ញុំបានធ្វើបុណ្យកឋិនទាន ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ហើយការធ្វើបុណ្យកឋិន​ នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់...

Sunday, January 26, 2014

វិធីព្យាបាលជំងឺហៀរសំបោរ ឱ្យជាសះស្បើយ បានឆាប់រហ័ស ដោយធម្មជាតិ

ជំងឺហៀរសំបោរជាប្រភេទជំងឺធម្មតាមួយ ដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប ហើយវាជាជំងឺមួយដ៏រំខាន  ដល់អ្នកគ្រប់ពេលវេលា។ ជំងឺហៀរសំបោរ  អាចកើតឡើងដោយសារតែ  ការផ្លាស់ប្តូរអាកាសធាតុត្រជាក់ខ្លាំង ដែលបណ្តាលឱ្យមានជំងឺផ្តាសាយ ឬ ត្រូវនឹងទឹកភ្លៀង ជាដើម។ល។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  ព្យាបាលកំចាត់ជំងឺហៀរសំបារបានដោយធម្មជាតិ និង ឆាប់រហ័សបំផុត។ ទឹកអំបិល៖ គឺជាវិធីព្យាបាលជំងឺហៀរសំបោរ  បានដោយខ្លួនឯង  យ៉ាងប្រសើរបំផុត...

ស៊ុន អ៊ូខុង ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំ នៅឯស្រុកកំណើត

និស្សិតម្នាក់បានតែងខ្លួនជា ស៊ុន អ៊ូខុង  តួអង្គក្នុងខ្សែភាពយន្ដបុរាណចិន   “ថាងចេងចម្លងធម៌”  ដើម្បី​តម្រង់ជួរ ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំនៅឯស្រុក​កំណើត។ សកម្មភាពចម្លែកនេះ ធ្វើឱ្យ អ្នកដំណើរ មានការភ្ញាក់ផ្អែលជាខ្លាំង។ យោងតាមទំព័រ Sina ស៊ុន អ៊ូខុង បានបង្ហាញខ្លួន កាលពីថ្ងៃទី ២៥មករា កន្លងទៅ នៅចំណតរថ ភ្លើង​ក្រុងប៉េកាំង ហើយបានឈរតម្រង់ជួរ រង់ចាំទិញសំបុត្ររថភ្លើង ធ្វើដំណើរទៅស្រុកកំណើត ជួបជុំពុកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខ។ បុរសដែលបានតុបតែងខ្លួនជា...