
ខ្ញុំនិងក្រុមគ្រួសារបានរួមគ្នាធ្វើបុណ្យកឋិនទានប្រគេន
ចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទឧទ្យាន (ហៅវត្តដូនល្អ)
ស្ថិតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ
ដែលជាវត្តស្រុកកំណើតរបស់ខ្ញុំ កាលពីថ្ងៃ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់
បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែវិច្ឆិកា
ឆ្នាំ២០១៣ ។
នេះគឺជាលើកទីមួយហើយដែលខ្ញុំបានធ្វើបុណ្យកឋិនទាន
ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ហើយការធ្វើបុណ្យកឋិន
នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់ ។
ដូច្នេះ សូមមិត្តៗទាំងអស់ ចូលរួមត្រេកអរអនុមោទនា បុណ្យកឋិនទានដែលខ្ញុំបានធ្វើនេះផង សូមអនុមោទនា!
0 comments:
Post a Comment