អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 6, 2015

បុណ្យកឋិនទានមហាគ្រួសារ ឆ្នាំ២០១៤

នៅក្នុងឆ្នាំថ្មីឆ្នាំ២០១៤ រដូវកាលនៃពិធីបុណ្យកឋិនទានដែលជាពិធីបុណ្យ​នៅក្នុង​ព្រះពុទ្ធសាសនាបានចូលមកដល់ ហើយ​បុណ្យកឋិនទាននេះ ក៏ជាពិធីបុណ្យមួយ​ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានអនុញ្ញាតដល់ពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធា ជ្រះថ្លាមុតមាំនៅក្នុងព្រះពុទ្ធសាសនាបានបំពេញទាន ដែលហៅថា"ចីវរទាន" ដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលបានលះបង់ផ្ទះសំបែង ចូលខ្លួនមកសាង ព្រះផ្នួលបួសនៅក្នុងពុទ្ធសាសនា...

Friday, February 27, 2015

បុណ្យកឋិនទានវត្តដូនល្អ ឆ្នាំ២០១៣

ខ្ញុំនិងក្រុមគ្រួសារបានរួមគ្នាធ្វើបុណ្យកឋិនទានប្រគេន ចំពោះព្រះភិក្ខុសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទឧទ្យាន (ហៅវត្តដូនល្អ) ស្ថិតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាវត្តស្រុកកំណើតរបស់ខ្ញុំ កាលពីថ្ងៃ១៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃសៅរ៍-អាទិត្យ ទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ នេះគឺជាលើកទីមួយហើយដែលខ្ញុំបានធ្វើបុណ្យកឋិនទាន ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ហើយការធ្វើបុណ្យកឋិន​ នេះគឺពិតជាសប្បាយចិត្តខ្លាំងណាស់...