មើលជម្រើសរថយន្តទាំង ៣ ស៊េរីទំនើបនៅហ្សឺណែវបន្តិចមើល៍? Trackback
ប្រិយមិត្តបានដឹងមកហើយពីព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្តដ៏ធំ Geneva Auto Show នាទីក្រុងហ្សឺណែវប្រទេសស្វីស ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុនផលិតរថយន្តធំៗជុំវិញពិភពលោក ដែលបានយកផលិតផលរបស់ខ្លួនមកចូលរួមដាក់តាំងបង្ហាញ។បន្ទាប់ ទៀតនេះ Sabay សូមនាំប្រិយមិត្តអ្នកអានឲ្យទៅស្គាល់រថយន្តម៉ាកល្បីៗ ៣ ស៊េរីរបស់ក្រុមហ៊ុន McLaren, Ferrari និង Lamborghini ដែលបានចូលរួមនាឱកាសនោះ និងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ចំពោះរថយន្តទាំង ៣ខាងក្រោមនេះតើអ្នកមានទាក់ភ្នែកពេញចិត្តមួយគ្រឿងណាហើយ ឬនៅ? ក្រៅពីមើលរូបរាងហើយ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេលុះត្រាដឹងពីលក្ខណៈ សម្បត្តិរបស់វាទៀតទើបជាការល្អប្រសើរ។ តើរថយន្តទាំងនេះមានអ្វីខុសគ្នាខ្លះ?
McLaren P1
McLaren P1ជារថយន្ត
ស៊េរី ២០១៣កូនកាត់ (ម៉ាស៊ីន/អាគុយ/ម៉ូទ័រអគ្គិសនី) ស្ព័រទ្វារ
២មានរូបរាងស្រស់ស្អាតទាន់សម័យបែបយុវវ័យផលិតដោយក្រុមហ៊ុន
អង់គ្លេស McLaren។ វាមានម៉ាស៊ីន Turboភ្លោះ V8 ទំហំ
៣៨០០សេសេផលិតថាមពលបាន៩០៣សេះ
(ផ្សំនឹងអាគុយ/ម៉ូទ័រអគ្គិសនី)មានចង្កឹះអូតូ
៧លេខបើកក្នុងសំទុះល្បឿន ១០០គ.ម/ម៉ ប្រើរយៈពេលជាង ២វិនាទី
នឹងមានល្បឿនអតិបរមា ២០០គ.ម/ម៉។ រថយន្តនេះនឹងត្រូវគេផលិតត្រឹមតែ ៣៧៥គ្រឿងប៉ុណ្ណោះដែលក្នុងមួយគ្រឿងមានតម្លៃចាប់ពី ១,៣០លានដុល្លារអាមេរិក។
La Ferrari
ចំណែករថយន្ត ស៊េរី ២០១៤កូន
កាត់ (Hybrid) LaFerrari នេះវិញមានរូបរាងមិនអន់ប៉ុន្មានដែរ
គឺសុទ្ធតែកំពូលរថយន្តស្ព័រទាំងអស់។ LaFerrari មានម៉ាស៊ីនសាំង
V12 ទំហំ ៦៣០០សេសេ មានកម្លាំងថាមពល សរុប
៩៦៣សេះផ្គូផ្គងចង្កឹះលេខអូតូ ៧វគ្គមានសំទុះល្បឿន
១០០១០០គ.ម/ម៉ប្រើរយៈពេលជាង ២វិនាទី និងមានល្បឿនអតិបរមា ៣៧០
គ.ម/ម៉។ វាមានតម្លៃប្រហែល ១លានដុល្លារអាមេរិកនឹងមានចំនួនតែ
៥០០គ្រឿងប៉ុណ្ណោះ។រថយន្តនេះ ចំនួនមានកំណត់គឺផលិតតែ ៣គ្រឿងប៉ុណ្ណោះជាមួយជម្រើសពណ៌ជាច្រើនមាន៖ ស, ក្រហម និងបៃតង ហើយនឹងដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពក គឺ ៤,៦លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
0 comments:
Post a Comment